The Phnom Penh Post Search

Search form

Durant និង Thompson ជួយ​ឲ្យ Warriors ផ្តួល Rockets ក្នុង NBA

Content image - Phnom Penh Post

Durant និង Thompson ជួយ​ឲ្យ Warriors ផ្តួល Rockets ក្នុង NBA

កីឡាករ Kevin Durant រកបាន ៣៧ ពិន្ទុ ហើយ Klay Thompson បាន​បន្ថែម ២៨ ពិន្ទុ​ទៀត ខណៈ​ដែល​ម្ចាស់​ការពារ​តំណែង​ជើង​ឯក Golden State Warriors បាន​ផ្តួល​ក្រុម Houston Rockets ១១៩-១០៦ ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ​ការ​ប្រកួត​ក្របខ័ណ្ឌ​កីឡា​បាល់បោះ NBA ជា​ស៊េរី នៃ​វគ្គ Playoff ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​ចន្ទ។

Stephen Curry រកបាន ១៨ ពិន្ទុ​បន្ថែម និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន ៨ ពិន្ទុ​ទៀត​សម្រាប់​ក្រុម Warriors ដែល​បាន​វាយបក​ដើម្បី​ដណ្តើម​ការ​នាំ​មុខ​វិញ​ក្នុងការ​ប្រកួត​ជា​ស៊េរី ៧ លើក​ក្នុង​តំបន់ Western Conference ជុំ​ផ្តាច់​ព្រ័ត្រ ដែល​នឹង​បន្ត​ប្រកួត​ក្នុង​ទីក្រុង Houston នៅ​ថ្ងៃ​ពុធ​នេះ។

Thompson បាន​ឲ្យ​ដឹងថា៖ «វា​ជាការ​ចាប់ផ្តើម​យ៉ាង​ល្អ។ យើង​លេង​បាន​យ៉ាង​ល្អ»៕

អត្ថបទគួរចាប់អារម្មណ៍