The Phnom Penh Post Search

Search form

Hart នឹង​ត្រូវ​អវត្ត​មាន​ក្នុង​ក្រុម​អង់​គ្លេស សម្រាប់​យុទ្ធ​នា​ការ World Cup

Content image - Phnom Penh Post
អ្នក​ចាំ​ទី Joe Hart ត្រូវ​បាន​រំពឹង​ទុក​ថា មិន​ជាប់​​ក្នុង​ក្រុម​​កីឡាករ​​ទាំង​២៣​នាក់​សម្រាប់​យុទ្ធ​នា​ការ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ឡើយ​។ AFP

Hart នឹង​ត្រូវ​អវត្ត​មាន​ក្នុង​ក្រុម​អង់​គ្លេស សម្រាប់​យុទ្ធ​នា​ការ World Cup

ក្រុង​ឡុងដ៍: លោក Gareth Southgate អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស នឹង​ប្រកាស​ឈ្មោះ​សមា​ជិក​​ក្រុម​ទាំង​ ២៣ នាក់​សម្រាប់​យុទ្ធ​នា​ការ World Cup នៅ​ថ្ងៃ​ពុធ​នេះ ខណៈ​ដែល​កីឡាករ​ពោរ​ពេញ​ដោយ​បទពិសោធ​ជាច្រើន ដូច​ជា​អ្នក​ចាំ​ទី Joe Hart នឹង​ត្រូវ​អវត្ត​មាន​។

សារ​ព័ត៌​មាន BBC និង Sky Sports បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា Hart ដែល​បាន​បង្ហាញ​ខ្លួន​ជា​អន្តរ​ជាតិ​ ៧៥ លើក នឹង​ មិន​​ត្រូវ​បាន​​បញ្ចូល​ឈ្មោះ​ក្នុង​ចំណោម​អ្នក​ចាំទី​ទាំង​៣​នាក់​របស់​លោក Southgate ក្រោយ​ពី​ជួប​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស​មួយ​ក្នុង​ពេល​ស្ថិត​ជា​កីឡាករកម្ចី​នៅ​ឯ West Ham ពី​ក្លិប Manchester City​។

Hart ដែល​បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ជម្រើស​ទី ​១ ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​យុទ្ធ​នា​ការ​ធំ​ៗ​៣លើក​ចុងក្រោយ​នោះ ត្រូវ​បាន​លើក​ទឹក​ចិត្ត ​ដោយ​លោក Southgate ក្រោយ​ពី​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចំនួន​លើស​ក្នុង​ក្រុម Man City ខណៈ​ដែល​អ្នកចាំ​ទី​វ័យ​៣១​ឆ្នាំ​រូបនេះ នៅ​តែ​ជា​ជម្រើស​ទី ​១ អំឡុង​​ពេល​នៃ​យុទ្ធ​នា​ការ​ប្រកួត​ជម្រុះ​របស់​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Hart បាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​​​​ត្រឹម​តែ​ពាក់​កណ្តាល​នៃ​យុទ្ធ​នា​ការ Premier Leauge របស់​​​ក្រុម West Ham នៅ​រដូវ​កាល​នេះ​ប៉ុណ្ណោះ និង​បាន​របូត​គ្រាប់​បាល់​ដល់​ទៅ​ ៣៩​ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​លីក​៣៩​លើក​របស់​គេ​៕ IS

Content image - Phnom Penh Post
អ្នក​ចាំ​ទី Joe Hart បញ្ចេញ​ប្រតិ​កម្ម​ក្នុង​ពេល​លេង​ឲ្យ​ក្រុម West Ham ក្នុង​ការ​ប្រកួត​នា​ពេល​កន្លង​មក​។ AFP

អត្ថបទគួរចាប់អារម្មណ៍