The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Honda ​ប្រកាស​រក​អ្នក​ចង់​ហាត់បាល់​ទាត់ ដើម្បី​លេង​តំណាង​ឲ្យ​ប្រទេស ក្នុង World Cup

Honda ​ប្រកាស​រក​អ្នក​ចង់​ហាត់បាល់​ទាត់ ដើម្បី​លេង​តំណាង​ឲ្យ​ប្រទេស ក្នុង World Cup

Content image - Phnom Penh Post
អ្នកការ​ទូទៅ​ក្រុមជម្រើជាតិកម្ពុជា Keisuke Honda បាន​ប្រកាស​រក​អ្នក​ចង់​ហាត់បាល់ទាត់​ជាមួយ​ខ្លួន ដើម្បី​ត្រៀម​លេង World Cup។

Honda ​ប្រកាស​រក​អ្នក​ចង់​ហាត់បាល់​ទាត់ ដើម្បី​លេង​តំណាង​ឲ្យ​ប្រទេស ក្នុង World Cup

ភ្នំពេញ៖ ខ្សែ​ប្រយុទ្ធ​លំដាប់​អន្តរជាតិដ៏​ឆ្នើម​របស់​ជប៉ុន Keisuke Honda ដែល​កំពុង​ដឹកនាំ និងបង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុងនាមជា​អ្នកចាត់​ការ​ទូទៅ​នោះ ​បាន​ប្រកាសរក​អ្នក​ចង់​​​ហាត់បាល់​​ទាត់​​ជាមួយ​ខ្លួន ដោយមិនយក​ប្រាក់ ហើយ​ថែមទាំង​ផ្តល់​​ប្រាក់ ​៥ ដុល្លារ​ម្នាក់ ដល់​អ្នកទាំង​នោះទៀត​ផង។

តែ​ទោះបីជា​យ៉ាងណា Keisuke Honda ​ត្រូវការ​​អ្នក ដែល​មានឆន្ទៈចង់​លេង​តំណាង​ឲ្យ​ប្រទេស ដើម្បី​ចូល​រួមការ​​ប្រកួត​ World Cup ​តែ​ប៉ុណ្ណោះ។ នេះបើ​តាម​អ្វី​ដែល Honda បាន​ប្រកាស ជាសាធារណៈ នៅ​លើ​ផេចហ្វេសប៊ុក​ផ្លូវការ (Keisuke Honda) របស់​ខ្លួន កាល​ពី​រសៀល​ម៉ោងជិត​ ៣ ថ្ងៃ​អង្គារ​នេះ។

Keisuke Honda បាន​​សរសេរថា​៖ «ខ្ញុំ​នឹង​ផ្តល់​ប្រាក់​ចំនួន​ ៥​ ដុល្លា​ម្នាក់ ​តើ​មាន​អ្នក​ណា​ចង់​ឲ្យ​​ខ្ញុំ ​បង្រៀន​បាល់ទាត់​ដែរ​ឬ​ទេ?​ ប្រសិន​បើ​មាន​ សូម​ផ្ញើសារ​មក​ខ្ញុំ​ផង។ ប៉ុន្តែ​មាន​លក្ខខ័ណ្ឌ​មួយ​ គឺ​សុំ​ចំពោះ​អ្នក ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចង់​លេង​ជា​តំណាង​ប្រទេស ​ដើម្បី​ចូល​រួមការ​​ប្រកួត​វើលខាប់​តែ​ប៉ុណ្ណោះ។ ​ខ្ញុំ​នឹង​ធ្វើការ​ជ្រើសរើស​តាម​ការ​សម្រេច​របស់​ខ្ញុំ។​ ខ្ញុំ​នឹង​ធ្វើ​ការ​បង្រៀន​ដោយ​ផ្តល់​ជា​ថវិការ​ជូន»។

Content image - Phnom Penh Post

យ៉ាង​ណា​ក៏​ដោយ ជាមួយ​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និងចាប់​អារម្មណ៍នេះ ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម Keisuke Honda មិន​បានបញ្ជាក់​ច្បាស់​ពី​ឈ្មោះ​ប្រទេស ដែល​រូប​គេចង់​ជួយ​ឲ្យបានទៅ​លេង​នៅ World Cup នោះ​ទេ។

ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បានថា Honda និយាយ​ផ្តោត​មក​លើ​ប្រទេស ​កម្ពុជា ព្រោះ​នៅ​ក្នុង​សារ​ ដែល​បាន​បង្ហោះ​​នោះ បានសរសេរជា​ភាសាខ្មែរ តែ​មួយ​គត់​ ហើយខណៈ​ពេល​នេះ​ តារា​បាល់​ទាត់​ដ៏​ឆ្នើម​របស់​ជប៉ុន​រូបនេះ ក៏​កំពុង​តែ​​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀ​ម​ការ​ប្រកួតជម្រុះ​ជុំ​ដំបូង FIFA World Cup Qatar 2022 & Asian Cup 2023 ជាមួយ​​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ ​ថ្ងៃ​ព្រហស្បតិ៍ ខាង​មុខ​នេះ ផងដែរ៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍