The Phnom Penh Post Search

Search form

IAAF តែងតាំង​អតីត​អត្តពលិក​លោក Jon Ridgeon ជា CEO ថ្មី​របស់​ខ្លួន

Content image - Phnom Penh Post

IAAF តែងតាំង​អតីត​អត្តពលិក​លោក Jon Ridgeon ជា CEO ថ្មី​របស់​ខ្លួន

អតីត​អត្ត​ព​លិ​ក​រត់ប្រណាំង​ផ្លោះ​របារ​របស់​អង់គ្លេស​លោក Jon Ridgeon កាលពី​ថ្ងៃ​ចន្ទ ត្រូវ​បាន​តែង​តាំង​ជានា​យក​ប្រតិបត្តិ​ថ្មី​របស់​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡា​អត្តពលកម្ម (IAAF)។

លោក Ridgeon វ័យ ៥១ ឆ្នាំ បាន​ប្រកួត​ទាំង​ក្នុងការ​ប្រកួត​រត់​ផ្លោះ​របារ​ចម្ងាយ ១១០ ម៉ែត្រ និង ៤០០ ម៉ែត្រ នៅ​ចន្លោះ​ឆ្នាំ ១៩៨៤ និង ១៩៩៦ ដោយ​បាន​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ការ​ប្រកួត​ចម្ងាយ​ខ្លី​នៅ​ទីក្រុង​រ៉ូម កាល​ពី​ឆ្នាំ ១៩៨៧ និង​បាន​តំណាង​ឲ្យ​ចក្រភព​អង់គ្លេស​ទាំង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​សេអ៊ូល ឆ្នាំ ១៩៨៨ និង​ទីក្រុង Atlanta ឆ្នាំ ១៩៩៦។

លោក Ridgeon ដែល​នឹង​ចូលកាន់​តំណែង​ថ្មី​របស់លោក​ជា​ផ្លូវការ​នៅ​ខែមីនា ឆ្នាំ ២០១៩ នោះ ចូល​ជំនួស​កន្លែង​របស់​លោក Olivier Gers ដែល​បាន​លា​លែង​ពី​តំណែង​បន្ទាប់​ពី​ត្រូវ​បាន​តែង​តាំង​ជា CEO ត្រឹម​តែ ១៨ ខែ ក្រោយ​ពី​បាន​បង្ហើប​ពី​ការ​មាន​គំនិត​ផ្សេង​គ្នា​ទៅ​លើ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់ IAAF៕

អត្ថបទគួរចាប់អារម្មណ៍