The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Klopp សុំ​ឲ្យ​កូនក្រុម​ពង្រឹង​ឆន្ទៈ ដើម្បី​សម្រេច​បំណងប្រាថ្នា

Klopp សុំ​ឲ្យ​កូនក្រុម​ពង្រឹង​ឆន្ទៈ ដើម្បី​សម្រេច​បំណងប្រាថ្នា

Content image - Phnom Penh Post
លោក Klopp ក្នុងការ​ប្រកួត​ជាមួយ​ក្លិប Norwich ថ្ងៃទី​ ៩ សីហា ២០១៩​។ រូប AFP

Klopp សុំ​ឲ្យ​កូនក្រុម​ពង្រឹង​ឆន្ទៈ ដើម្បី​សម្រេច​បំណងប្រាថ្នា

ក្រុងឡុងដ៍ៈ គ្រូបង្វឹក​ក្លិប Liverpool លោក Jurgen Klopp បាន​សុំ​ឲ្យ​កូនក្រុម​របស់ខ្លួន​ពង្រឹង​ឆន្ទៈ​លេង​ក្នុង​ការសម្រេច​បំណងប្រាថ្នា ខណៈ​ពួកគេ​ពឹង​លើ​ជ័យជម្នះ Champions League ពី​រដូវកាល​មុន ដើម្បី​ឆ្ពោះទៅ​ឈ្នះ​ពាន UEFA Super Cup នោះ​។

ក្រុម​ហង្ស​ក្រហម​បាន​រីករាយ​នឹង​ជ័យជម្នះ​នៅ​រដូវកាល​ឆ្នាំ​ ២០១៨-១៩ ​ដោយ​ឈ្នះ​ក្រុម Tottenham ២-០ នៅ​វគ្គ​ចុងក្រោយ​ក្របខ័ណ្ឌ Champions League និង​ចាញ់​តែ​ ១ ​ពិន្ទុ​ចំពោះ​ម្ចាស់​ជើងឯក Premier League គឺ​ក្លិប Man City​។

ក្លិប​ហង្ស​ក្រហម​នឹងត្រូវ​ប្រកួត​ជាមួយ​ក្លិប​តោខៀវ Chelsea ជា​ម្ចាស់​ជើងឯក Europa League នៅក្នុង​ក្របខ័ណ្ឌ Super Cup នៅ​ថ្ងៃ​ពុធ​នេះ ហើយ​លោក Klopp សង្ឃឹម​ថា​កូនក្រុម​របស់គាត់​នឹង​បង្ហាញ​ឆន្ទៈ​រួមគ្នា​សម្រាប់​ពានប្រាក់​នេះ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​យុទ្ធនាការ​កន្លង​មក​នេះ​។

នៅពេល​គេ​សួរថា តើ​ក្រុម​របស់លោក Klopp អាច​ពឹង​លើ​ជ័យជម្នះ​របស់ខ្លួន​យ៉ាងដូចម្ដេច​នោះ គ្រូបង្វឹក​រូប​នេះ​បាន​ឆ្លើយថា​៖ «​បំណង​ចង់​ឈ្នះ វា​ជា​រឿង​សំខាន់​បំផុត ហើយ​ខ្ញុំ​គ្មានអ្វី​ត្រូវ​សង្ស័យ​ពី​រឿង​នោះទេ ប៉ុន្តែ​ច្បាស់​ណាស់​គឺ​យើង​ត្រូវ​ធ្វើ​ដូច្នោះ​»​។

លោក​បន្តថា​៖ «​ក្រោយពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ យើង​ទទួល​បាន​ការកោត​សរសើរ​រយៈពេល​ ១ ​ខែ ហើយ​វា​អស្ចារ្យ​នៅ​គ្រប់កន្លែង​ដែល​យើង​បាន​ទៅដល់​»​។

គ្រូបង្វឹក​រូបនេះ​និយាយ​ថា​៖ «​វា​ល្អ​ពិតមែន​​ ប៉ុន្តែ​ក្នុង​ពិភព​ផ្សេងទៀត រឿង​បែប​នេះ​អាច​ធ្វើឲ្យ​អ្នក​ភ្លេចខ្លួន និង​ធ្វើ​ឲ្យ​អ្នក​បាត់​ឆន្ទៈ​ក្នុង​ខ្លួន​បន្តិច​ដែរ​»​។

លោក Klopp បាន​បន្ត​ថា​៖ «​យើង​មិន​ដូច្នេះ​ទេ​ ប៉ុន្តែ​ការពិត​គឺថា វា​អាច​កើតឡើង​ខ្លះ​ដែរ ហើយ​យើង​គ្រាន់តែ​ត្រូវ​ធ្វើ​រឿង​ដដែល​នេះ​ម្ដងទៀត ហើយ​ជាមួយ​រឿង​ទាំងនេះ យើង​ប្រហែល​ជា​មិន​ធ្វើ​បានល្អ​ទេ ហើយ​យើង​ត្រូវធ្វើ​ឲ្យ​បាន​កាន់តែ​ល្អ​ឡើង​»​។

គ្រូបង្វឹក​រូបនេះ​ចង់​បាន​ពាន​ផ្សេងទៀត​ ប៉ុន្តែ​ថា Super Cup នេះ​មិនមែន​ជា​ពាន​មួយ​ដែល​គាត់​ចាប់អារម្មណ៍​ខ្លាំង​ទេ​ពីមុនមក​នោះ​ដោយសារ​គាត់​ផ្ដោត​ខ្លាំង​លើ​ពាន​អង់គ្លេស និង​អឺរ៉ុប​។

លោក Klopp បាន​បន្តថា​៖ «​ពាន Super Cup នេះ​មិនមែន​ជា​ពាន​ដែល​ខ្ញុំ​ពិតជា​ចង់ឃើញ​ពីមុនមក​នោះទេ​ព្រោះ​ខ្ញុំ​តែង​ផ្ដោតលើ​វគ្គ​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ឬ Europa League»​។

គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ជា​ការពិត ពាន Super Cup គឺជា​ភ័ស្តុតាង​ចុងក្រោយ​ដែល​បង្ហាញថា ប្រសិន​បើ​អ្នក​មិន​ស្ថិតក្នុង​ការប្រកួត​នោះទេ មានន័យថា អ្នក​មិនបាន​ឈ្នះ​វគ្គ​ចុងក្រោយ​ទេ ហើយ​វា​ពិតជា​ខុសប្លែក​នៅ​ឆ្នាំនេះ ដូច្នេះ​ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​ការប្រកួត​នោះ​ពីព្រោះ​វា​ជាការ​ប្រកួត​សំខាន់​មួយ​ឥឡូវនេះ​»៕ SN

អត្ថបទគួរចាប់អារម្មណ៍