The Phnom Penh Post Search

Search form

Krisna សង្ឃឹម​​យក​ក្បាច់​ប្រដាល់​ដើម្បី​ដណ្តើម​យក​ជោគ​ជ័យ​​ក្នុង ONE Championship ថ្ងៃ​សុក្រ​នេះ

Content image - Phnom Penh Post
កីឡា​ការិនី​ប្រដាល់ Krisna Limbaga របស់​​ហ្វីលី​ពីន នឹង​​ត្រូវ​ធ្វើ​ការប្រកួត​ជាមួយ​នឹង​កីឡា​ការិនី​ឥណ្ឌូ​នេស៊ី Priscilla Hertati Lumban​។ រូប​ថត សហ​ការី

Krisna សង្ឃឹម​​យក​ក្បាច់​ប្រដាល់​ដើម្បី​ដណ្តើម​យក​ជោគ​ជ័យ​​ក្នុង ONE Championship ថ្ងៃ​សុក្រ​នេះ

ក្រុង​យុាំង​ហ្គោន: កីឡា​​ការិនី​ប្រដាល់​របស់ហ្វីលី​ពីន Krisna Limbaga កំពុង​តែ​សម្លឹង​​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​ឲ្យ​​មាន​ភាព​ភ្ញាក់​ផ្អើល តាម​រយៈ​ការ​នាំ​​យក​ភាព​ជោគ​ជ័យ​​នៅ​សង្វៀន​ប្រដាល់​របស់​នាង ទៅ​កាន់ស​ង្វៀន​ដាក់​ទ្រុង​របស់​​កម្មវិធី ONE Championship ខណៈ​ដែល​​នាង​​នឹង​ធ្វើ​ការ​បង្ហាញខ្លួន​ក្នុង​ការប្រកួត​អាជីព​ជា​លើក​ទី​ ១ ​របស់​នាង នា​ថ្ងៃ​សុក្រ ទី​២៣ ខែ​កុម្ភៈ ស្អែក​នេះ​។

ក្នុង​ការ​​ប្រកួត​ជាលើក​ទី​ ១ ​របស់​នាង​ក្នុង​នាម​ជា​​អត្ត​ពលិក​​ម្នាក់​របស់ ONE Championship Limbaga នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡា​ការិនី​ឥណ្ឌូ​នេស៊ី Priscilla Hertati Lumban ក្នុង​ការប្រកួត​រយៈ​ពេល​៣​ទឹក ក្នុង​ទម្ងន់ ​​៥២,២ ​គីឡូ​ក្រាម នា​ព្រឹត្តិ​ការណ៍ ONE: QUEST FOR GOLD ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សង្វៀន Thuwunna Indoor Stadium ក្នុង​ទីក្រុង​យុាំង​ហ្គោន ប្រទេស​ មី​យ៉ាន់​ម៉ា​។

ជា​មួយនឹង​ការ​​មាន​កំណត់ត្រា​ឈ្នះ​ដល់​ទៅ​ ៣៥ ​លើក និង​ចាញ់​៥​លើក ក្នុង​ការប្រកួត​ប្រដាល់​ក្បាច​មួយ​ថៃ កីឡា​ការិនី Limbaga បច្ចុប្បន្ន​កំពុងតែ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​នាំ​យក​បទ​ពិសោធ​ក្នុង​ក្បាច់​ប្រដាល់​របស់​នាង ទៅ​កាន់​ពិភព​​នៃ​ក្បាច់​យុទ្ធ​គុន​ចម្រុះ​។

កីឡា​ការិនី​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​​រំភើប​ណាស់​ និង​មាន​ការ​ភិត​ភ័យ​បន្តិច​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខនេះ​។ នេះ​គឺ​ជា​ការប្រកួត​ជា​លើក​ទី​១​​របស់​ខ្ញុំ ក្នុងនាម​ជា​​កីឡា​ការិនី​អាជីព​ម្នាក់​ក្នុង ONE Championship​។ គ្រប់​គ្នា​ដឹង​ថា ONE Championship គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏ធំ​មួយ ដែល​ទាក​ទាញ​អ្នក​ទស្ស​នា​​ជាច្រើន​​កុះ​ករ​។ ខ្ញុំ​កំពុង​តែ​​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ក្លា សម្រាប់​ការ​ប្រកួត​នេះ ដើម្បី​ដណ្តើម​ឲ្យ​បាន​ជ័យជម្នះ​»​។

ដោយ​ឡែក Lumban គឺ​ជា​កីឡា​ការិនី​មាន​បទពិសោធ​ច្រើន​ជាង​ក្នុង​សង្វៀម​ដាក់​​ទ្រុង ដោយ​នាង​មាន​កំណត់ត្រា​ប្រកួត​៣លើក ប៉ុន្តែ ឈ្នះ​ ១ លើក និង​ចាញ់​២លើក​៕ IS

Content image - Phnom Penh Post
កីឡាការិនី Priscilla Hertati Lumban (ស្តាំ) ក្នុង​ពេល​ប្រកួត​ក្នុង​កម្មវិធី​របស់ ONE Championship នា​ពេល​កន្លង​មក​។ រូប​ថត សហ​ការី

អត្ថបទគួរចាប់អារម្មណ៍