The Phnom Penh Post Search

Search form

Lukaku រក​បាន​​​ ២ ​គ្រាប់ ខណៈ​បែលហ្ស៊ិក ផ្តល់​មេ​រៀន​ជូរ​ចត់​ដល់​អ៊ី​ស្លង់

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ Romelu Lukaku រក​បាន​​២​គ្រាប់​ក្នុ​ង​ពេល​ក្រុម​ខ្លួន​ផ្តួលក្រុម​ជម្រើស​ជាតិ​អ៊ី​ស្លង់ ៣-០​។ AFP

Lukaku រក​បាន​​​ ២ ​គ្រាប់ ខណៈ​បែលហ្ស៊ិក ផ្តល់​មេ​រៀន​ជូរ​ចត់​ដល់​អ៊ី​ស្លង់

អ៊ី​ស្លង់: ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បែល​ហ្ស៊ិក ដែល​​បាន​ឈាន​ទៅ​ប្រកួត World Cup វគ្គ​ ១/២ ​ផ្តាច់​ព្រ័ត្រ បាន​ចាប់​ផ្តើម​យុទ្ធ​នា​ការ Nations League របស់​ពួក​គេ​​តាម​រយៈ​កា​រកត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ នៅ​លើ​ទឹកដីក្រុម​ជម្រើស​ជាតិអ៊ី​ស្លង់ កាល​ពីថ្ងៃ​អង្គារ​​។

ខ្សែ​បម្រើ Eden Hazard បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​បញ្ចូល​ទី​​នៅ​នាទី ទី​២៩ ក្រោយពី​ការ​ប្រ​ព្រឹត្ត​កំហុស​លើ Lukaku ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Manchester United រូបនេះ បាន​រក​គ្រាប់​បាល់​ទី​២​យ៉ាង​ឆាប់​រហ័ស នៅ​មុន​ពេល​បន្ថែម​គ្រាប់​បាល់​ទី​៣​​ក្នុង​ការប្រកួត​នេះ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។

Lukaku ក៏​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​ពេលល​ក្រុមខ្លួន​យកឈ្នះ​លើ​ស្កុត​ឡេន ៤-០ ក្នុង​ការ​ប្រកួតមិត្ត​ភាព​កាលពីថ្ងៃ​សុក្រ​ផងដែរ​៕ IS

អត្ថបទគួរចាប់អារម្មណ៍