The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Lyles ព្រម​ទទួល​ស្គាល់​ថា មាន​បញ្ហា​ផ្លូវ​ចិត្ត​តាំង​ពី​ក្មេង




Lyles ព្រម​ទទួល​ស្គាល់​ថា មាន​បញ្ហា​ផ្លូវ​ចិត្ត​តាំង​ពី​ក្មេង

Content image - Phnom Penh Post
អ្នក​រត់​ប្រណាំង​ម្ចាស់​ជើងឯក​ពិភព​លោក Noah Lyles (ពីឆ្វេងទី២)។ រូបថត AFP

Lyles ព្រម​ទទួល​ស្គាល់​ថា មាន​បញ្ហា​ផ្លូវ​ចិត្ត​តាំង​ពី​ក្មេង

ប៉ារីស៖ អ្នក​រត់​ប្រណាំង​ម្ចាស់​ជើងឯក​ពិភព​លោក Noah Lyles បាន​ចេញ​មក​និយាយ​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​មាន​បញ្ហា​ផ្លូវ​ចិត្ត​តាំង​ពី​អាយុ ៨ ​ឆ្នាំ​មក​ម្ល៉េះ​ ហើយ​​បញ្ហា​នេះ​​ចាប់​ផ្ដើម​ធ្ងន់​ឡើង ក្រោយ​ពី​​កើត​មាន​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ការ​ពន្យារ​ពេល​ការ​ប្រកួត​​កីឡា​អូឡាំពិក និង​​មាន​ចលនា​តវ៉ា «Black Lives Matter» (ជីវិត​ជន​ស្បែក​ខ្មៅ ក៏​មាន​តម្លៃ​)​។

កីឡាករ​សញ្ជាតិ​អាមេរិក Lyles ដែល​ឈ្នះ​មេដាយ​មាស ក្នុង​វិញ្ញាសា​រត់​បណ្ដាក់ ២០០ ​ម៉ែត្រ និង ៤x១០០ ​ម៉ែត្រ នា​ក្រុង​ដូហា ប្រទេស​កាតា កាល​ពី​ឆ្នាំ​មុន និង​ដែល​ត្រូវ​បាន​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា នឹង​មាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​នា​ក្រុង​តូក្យូ ប្រទេស​ជប៉ុន នោះ ប្រាប់​ឲ្យ​ដឹង​នៅ​ដើម​ខែ​នេះ ថា រូប​គេ​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​​​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។

កីឡាករ​វ័យ ២៣ ​ឆ្នាំ​បាន​និយាយ​ ​មុន​ព្រឹត្តិការណ៍ Diamond League ដែល​នឹង​កើត​មាន​នៅ​ប្រទេស​ម៉ូណាកូ នា​ថ្ងៃ​សុក្រ​នេះ ថា​៖ «​ប្រហែល​ជា ខ្ញុំ​មាន​ជំងឺ​នេះ តាំង​ពី​អាយុ ៨ ​ឆ្នាំ​ម្ល៉េះ។ ជីវិត​របស់​ខ្ញុំ ជួប​រឿង​រ៉ាវ​យ៉ាង​ច្រើន​ជាមួយ​នឹង​រូបភាព​ផ្សេងៗ​គ្នា ក្នុង​ពេល​វេលា​ខុស​ៗ​គ្នា​។ តែ​ជំងឺ​នេះ ប្រហែល​ជា​កាន់​តែ​ធ្ងន់​ទៅៗ នៅ​ក្នុង​ខែ​មេសា​ ដោយសារ​កើត​មាន​​បញ្ហា​ធ្ងន់ធ្ងរ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពី​មុន​មក​»​។​

កីឡាករ Lyles បាន​បន្ត​ថា​៖ «​ខ្ញុំ​យល់​ថា វា​ជា​ប្រភេទ​ព្យុះ (បញ្ហា) ដ៏​ធំ ដែល​ឥត​មាន​ខ្វះ​អ្វី​សោះ ទាំង​​ជំងឺ​កូវីដ ១៩ ទាំង​ការ​ពន្យារ​ពេល​កីឡា​អូឡាំពិក​ ដែល​អ្នក​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​អ្វី​ទេ តែ​ប្រាប់​មក​មើល តើ​ខ្ញុំ​ត្រូវ​ផ្ដោត​លើ​បញ្ហា​មួយ​ណា​? ហើយ​ចលនា​តវ៉ា​ «Black Lives Matter» ដែល​​​ពិត​ជា​បញ្ហា​ធំ​ចុង​ក្រោយ​ ត្រូវ​ដោះ​ស្រាយ​យ៉ាង​ម៉េច​»​។

កីឡាករ​រត់​ប្រណាំង​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ តែង​តែ​​បង្ហាញ​នូវ​កាយ​វិការ​រួសរាយ​យ៉ាង​រស់​រវើក​នៅ​ពី​មុខ​កាមេរ៉ា ដើម្បី​ជា​ការ​សម្ដែង​ការ​គាំទ្រ​ដល់​សមិទ្ធ​ផល​ដ៏​ធំធេង​របស់​ខ្លួន តែ​បាន​សារភាពថា ខ្លួន​បាន​ឆ្លង​កាត់​ពេល​វេលា​ដ៏​ខ្មៅ​ងងឹត​ក្នុង​ជីវិត​។

កីឡាករ Lyles បាន​ប្រាប់​ទៀត​ថា​៖ «​ម្ដាយ​របស់​ខ្ញុំ​គិត​ថា ដល់​ពេល​ហើយ​ ដែល​ខ្ញុំ​ចាំ​បាច់​ត្រូវ​ប្រើ​​ថ្នាំ ហើយ​ខ្ញុំ​បាន​យល់ព្រម​តាម​គាត់ ព្រោះ​ថា វិធី​គ្រប់​យ៉ាង​ ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ វា​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ​»​៕ AFP/VN​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។