The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Man City រកបាន​ ៩ ​គ្រាប់​លើ Burton ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ League Cup

Man City រកបាន​ ៩ ​គ្រាប់​លើ Burton ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ League Cup

Content image - Phnom Penh Post

Man City រកបាន​ ៩ ​គ្រាប់​លើ Burton ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ League Cup

ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City អាច​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ការការពារ​ពាន League Cup វគ្គ​ផ្តាច់ព្រ័ត្រ​នា​ខែ​ក្រោយ​នេះ​នៅ​កីឡដ្ឋាន Wembley ខណៈ​ដែល Gabriel Jesus រកបាន​គ្រាប់​ក្នុង​ពេល​ក្រុម​ខ្លួន​យក​ឈ្នះ​លើ​ក្រុម Burton Albion ៩-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​ ១ កាលពី​ថ្ងៃ​ពុធ​។

Kevin de Bruyne, Oleksandr Zinchenko, Phil Foden, Kyle Walker និង Riyad Mahrez ក៏​រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​ផង​ដែរ នៅពេល​ប្រកួត​ជាមួយ​នឹង​ក្រុម League One របស់​លោក Nigel Clough ខណៈ Man City បាន​ធានា​ថា​ការធ្វើ​ដំណើរ​របស់​ពួកគេ​ទៅ​កាន់​កីឡដ្ឋាន Pirelli គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​។

លោក Pep Guardiola គ្រូបង្វឹក Man City បាន​ឲ្យ​ដឹង​ថា​៖ «​ពិតណាស់​យើង​រីករាយ​ក្នុង​ការ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ យើង​ត្រូវ​ប្រកួត​ជើង​ទី​ ២ ហើយ​យើង​នឹង​យក​ចិត្ត​ទុកដាក់​»៕ IS

អត្ថបទគួរចាប់អារម្មណ៍