The Phnom Penh Post Search

Search form

Man Utd ចង់​លុបចោល​ការ​សង្ស័យ​របស់​លោក Mourinho រាត្រី​នេះ

Content image - Phnom Penh Post
Christian Fuchs (ឆ្វេង) របស់ Leicester និង Romelu Lukaku​។ AFP

Man Utd ចង់​លុបចោល​ការ​សង្ស័យ​របស់​លោក Mourinho រាត្រី​នេះ

ក្រុង​មេន​ឆេ​ស្ទ័​រ: Manchester United ត្រូវតែ​លុបចោល​ការ​ព្រួយ​បារម្ភ​របស់​លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​ពួកគេ សម្រាប់​រដូវកាល​បែប​ជ្រួល​ច្របល់ និង​អាប់អួរ​មួយ នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្តើម​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Premier League ជាមួយ​នឹង​ក្រុម Leicester City នៅ​រាត្រី​នេះ។

លោក Mourinho បាន​អំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត​ទៅ​លើ​ការ​ទិញ​ចូល​កីឡាករ​ថ្មី ប្រសិន​បើ Man United ចង់​កាត់​បន្ថយ​គម្លាត ១៩ ពិន្ទុ​ដែល​ពួកគេ​បាន​ដេញ​តាម​ពី​ក្រោយ​ក្រុម Manchester City កាល​ពី​រដូវកាល​មុន​បើ​ទោះបី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ ​នៅ​លើ​តារាង​ក៏ដោយ។

ផ្ទុយទៅវិញ អារម្មណ៍​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ត្រូវបានធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​ជូរ​ចត់ ដោយសារ​តែ​គូ​ប្រជែង​របស់​ខ្លួន​មួយ​ទៀត​គឺ Liverpool ចំណាយ​ប្រាក់​ដល់​ទៅ ១៧០ លាន​ផោន (ស្មើ​នឹង ២២០ លាន​ដុល្លារ​អាមេរិក) លើ​ការ​ទិញ​ចូល​កីឡាករ​ថ្មី។

លោក Mourinho បាន​ក្រើន​រំឭក​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា៖ «ប្រសិន​បើ​យើង​មិន​រៀបចំ​ក្រុម​របស់​យើង​ឲ្យ​បាន​ល្អ​ប្រសើរ​ទេ​នោះ វា​នឹង​ក្លាយជា​រដូវកាល​ដ៏​លំបាក​មួយ​សម្រាប់​យើង»។

ក្រោយពី​បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល Fred និង​ខ្សែការពារ​វ័យក្មេង​របស់​ព័រទុយហ្គាល់ Diogo Dalot ក្នុង​ពេល​បើក​ទីផ្សារ​ភ្លាមៗ ការ​ពង្រឹង​ក្នុង​តំបន់​ការពារ​កណ្តាល បាន​ក្លាយ​ជា​ចំណុច​អាទិភាព​របស់​លោក Mourinho។

ប៉ុន្តែ Man United អាច​នឹង​បញ្ចប់​តាមរយៈ​ការនាំយក​កីឡាករ​ម្នាក់​ក្នុងចំណោម​គោលដៅ​ដ៏​ចម្បង​ដែល​ត្រូវ​ទិញ​ចូល​របស់​លោក Mourinho គឺ Harry Maguire ទៅ​កាន់​កីឡដ្ឋាន Old Trafford ខណៈ​ដែល Leicester ចង់​បាន​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភពលោក​សម្រាប់​ខ្សែ​ការពារ​ម្នាក់​ដែល​ក្លាយជា​វីរបុរស​របស់​ក្រុម​អង់គ្លេស សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

Maguire និង​ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្លិប Leicester ប្រហែលជា​មិនអាច​ចូល​លេង​ក្នុង​ជម្រើស​ទាំង ១១ នាក់​ដំបូង​បាន​ឡើយ ក្រោយ​ពី​ពួកគេ​ទើប​តែ​បាន​វិល​ទៅ​ហ្វឹកហាត់​វិញ​នៅ​សប្តាហ៍​នេះ ក្រោយ​ពី​ការ​បំពេញ​ការ​តព្វកិច្ច​របស់​ពួកគេ​នៅ​ប្រទេស​រុស្ស៊ី។

ប៉ុន្តែ Man United កាន់តែ​មាន​ពេល​ត្រៀមលក្ខណៈ​តិចជាង​ដោយសារតែ​ការវិល​ចូល​លេង​ភ្លាមៗ​នៅ​ចន្លោះ​ពេល​នៃ World Cup និង​ការ​ចាប់​ផ្តើម​រដូវកាល​ថ្មី។ Romelu Lukaku, Marcus Rashford, Phil Jones និង Victor Lindelof សុទ្ធ​សឹង​ត្រូវ​បាន​កោត​សរសើរ​ដោយ​លោក Mourinho សម្រាប់​ការ​កាត់​ថ្ងៃ​សម្រាក​វិស្សមកាល​របស់​ពួកគេ​ក្នុង​ការ​វិល​ទៅ​ហ្វឹកហាត់​វិញ និង​ត្រៀម​លក្ខខណ្ឌៈ​រួច​រាល់​ដើម្បី​លេង​នៅ​រាត្រី​នេះ៕

កម្មវិធី​ប្រកួត​ចុង​សប្តាហ៍
ថ្ងៃ​ស្រុក ទី ១០ ខែសីហា

Man United v Leicester-2 ទៀបភ្លឺ

ថ្ងៃ​សៅរ៍ ទី១១ ខែសីហា
Newcastle v Tottenham-9 យប់
Bournemouth v Cardiff - 9 យប់
Fulham v Crystal Palace-9 យប់
Huddersfield v Chelsea-9 យប់
Watford v Brighton - 9 យប់
Wolves v Everton - 11:30 យប់

ថ្ងៃអាទិត្យ ទី ១២ ខែសីហា
Liverpool v West Ham-7:30 យប់
Southampton v Burnley-7:30 យប់
Arsenal v Man City - 10 យប់

ក្របខ័ណ្ឌ​បារាំង Ligue 1
ថ្ងៃ​សុក្រ ទី១០ ខែសីហា

Marseille v Toulouse-1:45ទៀបភ្លឺ

ថ្ងៃ​សៅរ៍ ទី១១ ខែសីហា
Nantes v Monaco - 10 យប់
Angers v Nimes - 1 យប់
Lille v Rennes - 1 យប់
Montpellier v Dijon - 1 យប់
Nice v Reims - 1 យប់
St Etienne v Guingamp-1 យប់

ថ្ងៃអាទិត្យ ទី១២ ខែសីហា
Lyon v Amiens - 8 យប់
Bordeaux v Strasbourg - 10 យប់
Paris SG v Caen - 2 ទៀបភ្លឺ

អត្ថបទគួរចាប់អារម្មណ៍