The Phnom Penh Post Search

Search form

Marlos ត្រូវ​បាន​រំពឹង​​ថា នឹង​ជួយ Shakhtar ទម្លាក់ក្រុម Roma នៅ​រាត្រីនេះ

Content image - Phnom Penh Post
ខ្សែ​បម្រើ​ប្រយុទ្ធ Marlos របស់​ក្រុម Shakhtar Donetsk ចូល​រួម​សន្និ​សីទ​សារ​ព័ត៌​​មាន​​កាល​ពី​ថ្ងៃ​ចន្ទ​។ AFP

Marlos ត្រូវ​បាន​រំពឹង​​ថា នឹង​ជួយ Shakhtar ទម្លាក់ក្រុម Roma នៅ​រាត្រីនេះ

ក្រុង​រ៉ូម: ខ្សែ​បម្រើ​ប្រយុទ្ធ​​អន្តរ​ជាតិ​អ៊ុយ​ក្រែន​ដើម​កំណើត​ប្រេស៊ីល Marlos នឹង​ក្លាយ​ជា​កីឡាករ​ដែល​ត្រូវ​ចាប់​អារម្មណ៍​ក្នុង​ពេល​​ក្រុម Shakhtar Donetsk កំពុង​តែ​សម្លឹង​រក​ការ​​ឈ្នះ​កៅអី​របស់​ពួក​គេ​​​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League ជា​លើក​ទី​២ នៅពេល​ដែលពួក​គេ​ទៅជួប​ក្រុម Roma នា​រាត្រី​នេះ​។

កីឡាករ​ឆ្នើម​​ប្រចាំ​ឆ្នាំ​​២​សម័យ​កាល​របស់​អ៊ុយ​ក្រែន​រូបនេះ គឺ​ជា​ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ក្រុម Shakhtar ខណៈ​ដែល​រូប​គេ​​បាន​ជួយ​ឲ្យ​​ក្រុម​ខ្លួន​យកឈ្នះ​លើ​ក្រុម Roma ក្នុង​លទ្ធផល ២-១ រួច​ជាស្រេច ក្នុង​ការប្រកួត​ជើង​ទី​១ នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ ដែល​មាន​ន័យ​ថា ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Stadio Olimpico ទាំង​ការ​​ជឿជាក់​។

ពួក​គេ​ក៏​បាន​បង្ហាញពី​ទម្រង់​លេង​​យ៉ាងល្អ​ក្នុង​ការប្រកួតក្រប​ខ័ណ្ឌលីក​របស់​ពួក​គេ​​ផងដែរ បើ​ទោះ​បី​​បោះ​ទី​តាំង​ដល់​ទៅ​៣​​ទីក្រុង ក្នុង​រយៈ​ពេល​២​ឆ្នាំ ដោយ​តែ​ជម្លោះ​នៅ​​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយ​ក្រែន​ក៏ដោយ​។

លោក Paulo Fonseca គ្រូ​បង្វឹក​របស់​ក្រុម Shakhtar បាន​ទទួល​ស្គាល់​ថា Marlos ពិត​ជា​កីឡាករ​ដ៏សំខាន់​សម្រាប់ក្រុម​របស់​លោក ដោយ​ចាត់​ទុក​ថា ជា​​កីឡាករ​មាន​វេទ​មន្ត​​។

ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ ២:៤៥ ​ទៀប​ភ្លឺ៕ IS

Content image - Phnom Penh Post
ខ្សែ​បម្រើ​អ៊ី​តាលី Daniele De Rossi (ឆ្វេង) របស់ Roma ដណ្តើម​បាល់​ជាមួយ​នឹង​ខ្សែ​បម្រើ Marlos របស់​ក្រុម Shakhtar Donetsk ក្នុង​ការប្រកួត​កាល​ពី​ជើង​ទី​១​។ AFP

អត្ថបទគួរចាប់អារម្មណ៍