ក្រុងប៉ារីសៈ ក្លិប​ម្ចាស់​ជើងឯក​បារាំង Paris Saint-Germain (PSG) បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា តារា​ខ្សែប្រយុទ្ធ Kylian Mbappe នឹង​បន្ត​ដំណើរ​ជាមួយ​ក្លិប​នេះ​សម្រាប់​រដូវកាល​ក្រោយ​ទៀត ទោះ​ជា​ម្ចាស់​ជើងឯក World Cup រូបនេះ​បាន​ព្រលយ​ថា គាត់​អាច​ចាកចេញ​ពី​ក្លិប​នេះ​នៅពេល​អនាគត​ក៏ដោយ​។

តារា​បាល់ទាត់​វ័យ​ ២០ ​ឆ្នាំ​រូប​នេះ​បាន​និយាយ​ពី​ថ្ងៃ​អាទិត្យ​ថា គាត់​ចង់​មាន​ការទទួល​ខុសត្រូវ​បន្ថែម​ទៀត​ដែល​អាច​នៅ​ក្លិប PSG ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ក្រោយពី​បាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខ័ណ្ឌ​បារាំង Ligue 1 នៅ​រដូវកាល​នេះ​។

ប៉ុន្តែ​ក្លិប PSG បាន​និយាយ​តាម​ប្រព័ន្ធ Twitter ថា​៖ «​ក្លិប PSG និង Mbappe បាន​បង្កើត​ទំនាក់ទំនង​ល្អ​រយៈពេល​ ២ ​ឆ្នាំ​មកហើយ ខណៈ​យើង​នឹង​បន្ត​បែបនេះ​សម្រាប់​រដូវកាល​ក្រោយ​ទៀត​»​។

ក្លិប​នេះ​បាន​បន្ត​ទៀត​ថា​៖ «​វា​ជា​ពេលវេលា​ដែល​គេ​រំពឹង​ទុក​ជាយូរ​មក​ហើយ​ដើម្បី​សរសេរ​ទំព័រ​ដ៏ធំ​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​របស់​យើង​ដែល​កីឡាករ​សំខាន់ៗ​នឹងត្រូវ​ទទួល​យក​ការរួមចំណែក​រៀងៗ​ខ្លួន​នៅក្នុង​ក្លិប​នេះ​»​។

កីឡាករ Mbappe បាន​និយាយ​ពី​ថ្ងៃ​អាទិត្យ​ថា គាត់​ទំនង​ជាង​អាច​នឹង​ទៅ​ចូលរួម​នឹង​ក្លិប Real Madrid នៅ​ប្រទេស​អេស្ប៉ាញ​ក្រោយពី​ក្លិប​នេះ​បាន​បញ្ចុះបញ្ចូល​គាត់​ក្នុង​ពេល​កន្លងមក​។

កីឡាករ​ឆ្នើម​រូបនេះ​បាន​ពន្យល់​ថា​៖ «​ខ្ញុំ​បាន​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​ដូច​ពេល​ដែល​អ្នក​ស្ថិត​នៅ​លើ​ឆាក​អ៊ីចឹង​គឺ​អ្នក​អាច​និយាយ​អ្វីៗ​ទាំងអស់ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​និយាយ​ច្រើន​ពេក នោះ​វា​មិនមែន​ជា​សារ​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​នោះទេ​»​។

កីឡាករ Mbappe ត្រូវ​បាន​គេ​គិតថា អាច​នឹង​ចូលរួម​ជាមួយ​ក្រុម Real Madrid តាំងពី​បាន​ឈ្នះ​ក្លិប Monaco ដែល​លើក​ពាន​បារាំង Ligue 1 ឆ្នាំ​ ២០១៧ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​បាន​បន្ត​ស្ថិត​នៅ​ក្នុង​ក្រុម PSG ដែល​ដំបូង​ដោយសារ​ប្រាក់កម្ចី ប៉ុន្តែ​បន្ទាប់មក​ដោយសារ​ប្រាក់​ ១៨០ ​លាន​អឺរ៉ូ​។

ប៉ុន្តែ​តាំងពី​លោក Zinedine Zidane បាន​វិល​ទៅ​ដឹកនាំ​ក្រុម Real Madrid នៅ​ដើម​ឆ្នាំនេះ​មក​ក៏មាន​ពាក្យ​ចចាមអារ៉ាម​លេចឮ​កាន់តែ​ខ្លាំង​ឡើង​ថា កីឡាករ Mbappe នឹង​ទៅ​ចូលរួម​នឹង​ក្រុម Real Madrid របស់​ប្រទេស​អេស្ប៉ាញ​។

តាមរយៈ​កុងត្រា​ជាមួយ​ក្លិប PSG រហូត​ដល់​ឆ្នាំ​ ២០២៣ គេ​បាន​និយាយ​ថា កីឡាករ​ឆ្នើម​រូបនេះ​កំពុង​ពិភាក្សា​ជាមួយ​ក្លិប​នេះ​ពី​ការបន្ត​កុងត្រា​នេះ ប៉ុន្តែ​តើ​សារ​របស់​គាត់​នេះ​គឺជា​ការសម្ដែង​ដើម្បី​កែលម្អ​កុងត្រា​របស់​គាត់​ដែល​គេ​រាយការណ៍​ថា ទទួល​បាន​ប្រាក់​បៀវត្សរ៍​​ ២០ ​លាន​អឺរ៉ូ​ក្នុង​ ១ រដូវកាល​ឬ​?

កីឡាករ Jerome Alonzo ដែល​ជា​អ្នកចាំទី​របស់​ក្លិប PSG ពី​ឆ្នាំ​ ២០០១-២០០៨ ​ជឿ​ថា កីឡាករ Mbappe កំពុង​ចង់​បាន​ការចរចា​កាន់តែ​ប្រសើរ​ជាង​មុន​ក្នុង​ផែនការ​របស់​ក្លិប​នេះ​ក្រោយពី​មាន​រដូវកាល​ដ៏ខកចិត្ត​ដែល​ក្រុម​របស់​លោក Thomas Tuchel គ្រូបង្វឹក​ក្រុម PSG មិន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League​។

តារាបាល់ទាត់ Mbappe បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​វ័យក្មេង​ទី​ ២ ​តែ​ម្នាក់​គាត់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កាលពី​ឆ្នាំ​មុន​បន្ទាប់ពី​វីរបុរស​បាល់ទាត់​ប្រេស៊ីល Pele ក្រោយពី​ Mbappe បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ឈ្នះ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ ៤-២ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2018៕ SN