The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Modric ផ្តួល​តារា​ឆ្នើមៗ​បារាំង​ដើម្បី​ឈ្នះ​ពាន Ballon d'Or

Modric ផ្តួល​តារា​ឆ្នើមៗ​បារាំង​ដើម្បី​ឈ្នះ​ពាន Ballon d'Or

Content image - Phnom Penh Post
(ពី​ឆ្វេង​ទៅ​ស្តាំ) ​​កីឡាករ Luka Modric, Ada Hegerberg និង​ខ្សែ​ប្រយុទ្ធ Kylian Mbappe។ AFP

Modric ផ្តួល​តារា​ឆ្នើមៗ​បារាំង​ដើម្បី​ឈ្នះ​ពាន Ballon d'Or

ក្រុងប៉ារីស: Luka Modric បាន​យកឈ្នះ​ក្នុងការ​ប្រជែង​ពី​សំណាក់​កីឡាករ​ឆ្នើម World Cup ជា​ច្រើន​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ខណៈ​ដែល​ខ្សែ​បម្រើ​អន្តរជាតិ​ក្រូអាស៊ី​របស់​ក្លិប Real Madrid រូប​នេះ បាន​ឈ្នះ​ពាន​រង្វាន់​បាល់​មាស Ballon d'Or ឆ្នាំ ២០១៨ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​បញ្ចប់​ការ​គ្រប់​គ្រង​រយៈពេល ១០ ឆ្នាំ​ទៅ​លើ​ពាន​នេះ​ដោយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo និង Lionel Messi។

Modric វ័យ ៣៣ ឆ្នាំ ត្រូវបាន​ប្រកាសថា ជា​អ្នកឈ្នះ​ពានរង្វាន់​ក៏មាន​កិត្យានុភាព​មួយ​នេះ ក្នុង​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ប៉ារីស។ Ronaldo បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បារាំង Antoine Griezmann របស់​ក្លិប Atletico Madrid បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣។

ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe របស់​ក្លិប Paris Saint-Germain បា​នប​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ ៤ ដើម្បី​ធ្វើ​ឲ្យ Messi ត្រូវ​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ ៥។

កីឡាករ​របស់​បារាំង​ម្នាក់ទៀត​គឺ Raphael Varane ដែលជា​មិត្ត​រួម​ក្លិប​របស់ Modric បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៧ ពី​ក្រោយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេហ្ស៊ីប Mohamed Salah របស់​ក្លិប Liverpool។

Modric បាន​ឲ្យ​ដឹងថា៖ «ក្នុងពេល​ស្ថិត​ជា​កុមារ​ម្នាក់ យើងទាំងអស់គ្នា​មាន​ក្តី​សុបិន។ សុបិន​របស់​ខ្ញុំ​គឺ​ការ​លេង​ឲ្យ​ក្លិប​ដ៏​ធំ​មួយ និង​ឈ្នះ​ពាន​រង្វាន់​សំខាន់ៗ​ជាច្រើន។ Ballon d'Or ជា​ពាន​ធំ​លើស​ពី​ក្តី​សុបិន​ទៅ​ទៀត​សម្រាប់​ខ្ញុំ ហើយ​វា​ពិត​ជា​កិត្តិយស និង​ជា​សិទ្ធិ​ពិសេស​មួយ​ក្នុង​ការ​កាន់​ពាន​រង្វាន់​នេះ»។

Mbappe ដែល​នឹង​ឈានចូល​វ័យ ២០ ឆ្នាំ​នៅ​ចុងខែ​នេះ បានឈ្នះ​រង្វាន់​លួង​ចិត្ត​មួយ​គឺ​ពាន Kopa Trophy សម្រាប់​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត។

កម្មវិធី​រាត្រីសមោសរ​មួយ​នេះ ក៏បានផ្តល់​ពានរង្វាន់ Ballon d'Or សម្រាប់​កីឡាការិនី​ជា​លើក​ទី ១ ផង​ដែរ ខណៈ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ន័រវែស Ada Hegerberg របស់​ក្លិប​បាន​ឈ្នះ​ពាន​នោះ។

Modric បានឈ្នះ​ពាន​នេះ ក្រោយពី​ជួប​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ ក្នុងនោះ​រូបគេ​បាន​ក្លាយជា​តារា​ឆ្នើម​ក្នុង​ការ​ជួយ​ឲ្យ Real ការពារ​ពាន Champions League យ៉ាង​ជោគ​ជ័យ មុន​នឹង​ជួយ​ឲ្យ​ប្រទេស​របស់​គេ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup ជា​លើក​ទី ១ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។