The Phnom Penh Post Search

Search form

Monaco នឹង​លក់ Lemar ទៅ​ឲ្យ​​ក្លិប Atletico Madrid

Content image - Phnom Penh Post
ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​បារាង Thomas Lemar នឹង​ត្រូវ​​ផ្ទេរ​ពី​ក្លិប Monaco ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ាញ Atletico Madrid​។ AFP

Monaco នឹង​លក់ Lemar ទៅ​ឲ្យ​​ក្លិប Atletico Madrid

ក្រុង​​ប៉ា​រីស: តារាឆ្នើម​អន្តរ​ជាតិ​​បារាំង Thomas Lemar នឹង​ត្រូវ​ចាក​ចេញពីក្លិប Monaco និង​ចូល​រួម​ជា​មួយ​នឹងក្លិប Atletico Madrid​។ នេះ​បើ​យោង​ទៅ​តាម​ការ​​ប្រកាស​របស់​ក្លិប​ទាំង​២ កាល​ពីថ្ងៃ​អង្គារ​។

ទាក់​ទង​នឹង​កីឡាករ​ ​វ័យ ​២២​ ឆ្នាំ​រូបនេះ ក្លិប​យក្ស​របស់​​អេ​ស្ប៉ាញ Atletico បាន​ឲ្យ​ដឹង​ថា៖ «ក្លិប Atletico de Madrid និង AS Monaco បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​ជា​​គោល​មួយ​ជុំ​វិញ​កា​រផ្ទេរ​របស់ Thomas Lemar មក​កាន់​ក្លិប​របស់​​យើង​សម្រាប់​ការ​ផ្ទេរ​​ដ៏​ច្បាស់​លាស់​នេះ​»​។

ទាក់​ទង​នឹង​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ដែល​​ជា​ធម្ម​តា​ត្រូវ​បាន​​ដាក់​ឲ្យ​លេង​នៅ​តំបន់​ស្លាប​ឆ្វេង ក្លិប Atletico បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ​ទៀត ក្លិប​ទាំង​២ នឹង​បំពេញ​ការ​​ព្រម​ព្រៀង​គ្នា​មួយ​នេះ​»​។

Content image - Phnom Penh Post
ខ្សែ​បម្រើ​ប្រយុទ្ធ Thomas Lemar (ឆ្វេង) ស្ថិត​នៅ​លើ​ទីលាន​ហ្វឹកហាត់​រួម​ជាមួយ​នឹង​សមា​ជិក​ក្រុម​​ជម្រើស​ជាតិ​បារាំង​។ AFP

Lemar ស្ទើរ​តែ​បាន​ចូល​រួម​ជា​មួយ​នឹង​ក្លិប Arsenal កាលពី​១​ឆ្នាំមុន ប៉ុន្តែ Monaco បាន​ច្រាន​ចោល​ការ​ផ្ទេរ​ក្នុង​តម្លៃខ្លួន​៩២​លាន​ផោន (ស្មើ​នឹង​១២៣​លានដុល្លារ​អាមេរិក) ក្រោយ​ពី​​បាន​លក់​តារាឆ្នើម​ៗ​​ផ្សេង​ទៀត​ចេញ​ចាច្រើន​។

Lemar ក៏​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូល​​​រួម​ជាមួយ​នឹងក្លិប Liverpool ផងដែរ ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​កីឡាករ​ដើម្បី​ជំនួស​កន្លែង​របស់ Philippe Coutinho​។

ប្រភព​ជិត​ដិត​ទៅនឹង​ការ​​​ផ្ទេរ​នេះ បាន​បញ្ជាក់​ថា Lemar អាច​នឹង​ចូល​រួម​ជា​មួយ​នឹងក្លិប Atletico ក្នុង​តម្លៃខ្លួន​៧៥​លាន​អឺ​រ៉ូ (ស្មើ​នឹង​ ៨៨​ លាន​ដុល្លារ​អាមេរិក​)​៕ IS

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។