ក្រុង​មុយនិច៖ លោក Jose Mourinho សង្ឃឹម​ថា ក្លិប Spurs នឹង​មាន​ឱកាស​ប៉ះ​​គ្នា​ម្ដង​ទៀត ​ជាមួយ​ក្រុម Bayern Munich ក្នុង ​«​ប្រកួត​សមរម្យ» ​មួយ​ក្នុង​ក្របខ័ណ្ឌ​ Champions League។​

ក្រុម Bayern បាន​ឈ្នះ​ក្រុម Spurs ៣-១ នៅ​​ទីក្រុង​មុយនិច​​ពី​ថ្ងៃ​ពុធ ​ដើម្បី​បញ្ចប់​យុទ្ធនាការ​ល្អ​បំផុត​មួយ​នៅ​ក្នុង​ពូល​ B​។​ លោក Mourinho បាន​ប្រាប់​សន្និសីទ​កាសែត​ថា៖ «​បំណង​របស់​ខ្ញុំ ​គឺ​ចង់​ប្រកួត​គ្នា​ម្ដង​ទៀត ​ដែល​វា​អាច​កើត​ឡើង​នៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​ ឬ​វគ្គ ​៨ ​ក្រុម​ចុង​ក្រោយ​​ ប៉ុន្តែ​មិន​អាច​ជួប​គ្នា​នៅ​ជុំ​បន្ទាប់​បាន​ទេ​»​។​

គ្រូ​បង្វឹក​ក្លិប​ Spurs រូប​នេះ​បាន​បន្ថែម​ថា៖ «​បំណង​​ខ្ញុំ ​គឺ​ត្រឡប់​មក​ទី​នេះ​សម្រាប់​ការ​ប្រកួត​សមរម្យ​​ណា​មួយ ​ដែល​យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត​»​៕ AFP/SN