ក្រុង​ឡុងដ៍៖ លោក Jose Mourinho បាន​សន្យា​ថា នឹង​ជួយ​ក្លិប Spurs ឲ្យ​អស់​ពី​សមត្ថភាព​​ក្រោយ​​ពី​ទទួល​បាន​ការ​តែងតាំង​ជា​គ្រូ​បង្វឹក​នៅ​​ក្លិប​​នេះ​​កាល​​ពី​ថ្ងៃ​ពុធ​បន្ទាប់​​ពី​បាន​បណ្ដេញ​លោក Mauricio Pochettino រួច​ហើយ​។​

អតីត​គ្រូ​បង្វឹក​ក្លិប​ Chelsea ក្លិប Real Madrid និង​ក្លិប Man Utd រូប​នេះ​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​គ្រូ​បង្វឹក​ថ្មី​នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​បាន​បណ្ដេញ​គ្រូ​បង្វឹក​អាហ្សង់ទីន​រូប​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​។​​

លោក Mourinho បាន​ប្រាប់​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លិប​ Tottenham ថា៖ «​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​​ និង​​ទន្ទឹង​រង់ចាំ​បទពិសោធ​ថ្មី​នេះ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​តើ​ខ្ញុំ​អាច​សន្យា​បាន​អ្វី​ខ្លះ?​ នោះ​គឺ​ឆន្ទៈ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​​សម្រាប់​ការងារ​របស់​ខ្ញុំ​ក៏​ដូច​ជា​សម្រាប់​ក្លិប​របស់​ខ្ញុំ​ដែល​ខ្ញុំ​តែងតែ​មាន​ក្នុង​អាជីព​របស់​ខ្ញុំ​​​»៕​ SN