ក្រុង​ឡុងដ៍៖ ខ្សែ​បម្រើ​ Joao Moutinho បាន​ចុះ​កុងត្រា​ជា​ថ្មី​ជា​មួយ​ក្លិប Wolves ​ធ្វើ​ឲ្យ​រូប​គេ​​អាច​លេង​រហូត​ដល់​ឆ្នាំ ​២០២២​។

កីឡាករ​ Moutinho បាន​ចេញ​ពី​ក្លិប Monaco ទៅ​ចូលរួម​​ក្លិប Wolves នៅ​ខែ​កក្កដា ​ឆ្នាំ ​២០១៨ ​​ក្នុង​តម្លៃ​ខ្លួន​ ​៥ ​លាន​ផោន​ ហើយ​រូប​គេ​​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​មួយ​សម្រាប់​ក្រុម​ក្លិប​នេះ​របស់​លោក Nuno Espirito Santo។​

ខ្សែ​បម្រើ​ Moutinho បាន​ស៊ុត​បាល់​ free-kick យ៉ាង​ល្អ​ក្នុង​ជ័យជម្នះ​ប្រកួត​ជាមួយ​ក្លិប Bournemouth ​ពី​ថ្ងៃ​សៅរ៍​ដែល​បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Nuno ឡើង​ទៅ​ឈរ​នៅ​លេខ ​៥ ​នៃ​ក្របខ័ណ្ឌ​ Premier League។​ កីឡាករព័រ​ទុយហ្គាល់​អាយុ ​៣៣ ​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​គេហទំព័រ​ផ្លូវ​ការ​ក្លិប Wolves ថា៖ «ខ្ញុំ​បាន​​សម្រេច​​ភ្លាមៗ​​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅ​ទី​នេះ​ ហើយ​ខ្ញុំ​នឹង​​ប្រឹង​ឲ្យ​​អស់​ពី​សមត្ថភាព ​ដើម្បី​ជួយ​ក្លិប​នេះ​»៕ AFP/SN