វ៉ាស៊ីនតោនៈ តារា​កីឡា​គប់​កូន​បាល់ Max Scherzer នៅ​ក្លិប Washington Nationals បាន​រងរបួស​បាក់​ខ្ទង់ច្រមុះ​កាលពី​ថ្ងៃ​អង្គារ ក្រោយពី​ត្រូវ​បាន​វាយ​ចំ​មុខ​នៅពេល​ហ្វឹកហាត់​។

ក្លិប​គប់​កូន​បាល់ (Baseball) នេះ​បាន​និយាយ​ថា​ជើងឯក​ពាន Cy Young ៣ ជំនាន់ Scherzer បាន​រងរបួស​នៅពេល​ហ្វឹកហាត់​ពី​របៀប​គប់​ និង​វាយ​កូន​បាល់​មុនពេល​ប្រកួត​។

Scherzer ដែល​ពូកែ​គប់​កូន​បាល់​វ័យ​ ៣៤ ​ឆ្នាំ​រូបនេះ​បាន​ហូរឈាម​តាម​ច្រមុះ​មុនពេល​គេ​បញ្ជាក់​ពី​ទំហំ​នៃ​ស្ថានភាព​នៃ​របួស​របស់​គាត់​។

ក្លិប Nationals មិន​ទាន់​បញ្ជាក់ថា តើ​ស្ថានភាព​របួស​នេះ​នឹង​រារាំង​គាត់​មិន​ឲ្យ​ចូលរួម​ប្រកួត​ដែល​ចាប់ពី​ថ្ងៃ​ពុធ​ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ក្លិប​នេះ​ត្រូវ​ស្វាគមន៍​ក្លិប Philadelphia Phillies ។

ការប្រកួត​កីឡា​គប់​កូន​បាល់​នេះ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ ប៉ុន្តែ​ត្រូវ​ពន្យារពេល​លើក​មក​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយសារ​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផល​៕ SN