The Phnom Penh Post Search

Search form

NOCC និង​សហព័ន្ធ ត្រៀម​រៀបចំ​ការ​ប្រណាំង​កង់​អាជីព

Content image - Phnom Penh Post
សន្និសីទ​សារព័ត៌មាន​ស្ត្រី​ពីកីឡា​ប្រណាំង​កង់​​អាជីព​កាលពី​ម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន

NOCC និង​សហព័ន្ធ ត្រៀម​រៀបចំ​ការ​ប្រណាំង​កង់​អាជីព

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​សហព័ន្ធ​ខ្មែ​ទោចក្រយាន បាន​សហការ​គ្នា​បង្កើត​ឲ្យមាន​នូវការ​ប្រកួត​ប្រណាំង​កម្រិត​អាជីព​លក្ខណៈ​អន្តរជាតិ​ដ៏ធំ​មួយ​ឈ្មោះ​ថា «ការ​ប្រណាំង​កង់​អន្តរជាតិ​រមណីយដ្ឋាន​ភ្នំ​បូកគោ» ដែល​មាន​ប្រទេស​ចូលរួម​ជាច្រើន ហើយ​ការ​ប្រកួត​លើក​ដំបូង​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ដើម​ខែ​ឧសភា ឆ្នាំ ២០១៧ ខណៈ​ពេល​នេះ​មានអ្នក​ចុះ​ឈ្មោះ ៣២០ នាក់​ហើយ។

ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​ទោច​ក្រយាន បាន​ថ្លែង​ថា៖ «ការប្រណាំង​នេះជា​ប្រភេទ​អាជីព​លក្ខណៈ​អន្តរជាតិ​ដើម្បី​បណ្តុះបណ្តាល​កីឡាករ-កីឡា-ការិនី​កម្ពុជា ឲ្យមាន​សមត្ថភាព​ត្រៀមការ​ប្រកួត​ស៊ីហ្គេម​នានា ពិសេស​ស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ»។

លោក​បាន​ប្រាប់​បន្តថា៖ «ប្រទេស​ដែល​ចូល​រួមមាន​អូស្ដ្រាលី បារាំង ឡាវ ម៉ាឡេស៊ី នូវែលសេឡង់ សិង្ហ​បុរី ថៃ វៀតណាម និង​កម្ពុជា។ គិត​មកដល់​ពេល​នេះ តាមរយៈ​សហការ​រវាង NOCC ជាមួយ​វិស័យ​ឯកជន​ជួយ​ឧបត្ថម្ភ អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​មាន​ចំនួន ៣២០ នាក់​ហើយ ក្នុងនោះ​កីឡាករ-កីឡាការិនី​បរទេស​ចំនួន ២០០ នាក់ កីឡាករ-កីឡាការិនី​កម្ពុជា ១២០ នាក់ ហើយការ​ចុះ​ឈ្មោះ​នៅ​មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​គឺអាច​មាន​ចំនួន​ច្រើន​ជាង​នេះ»។

លោក ខាន់​ពៅ បាន​បន្ថែម​ថា៖ «ការប្រកួត​ចែក​ចេញ​ជា ៥ ប្រភេទ គឺ​ប្រភេទ​ជំនាញ​ផ្នែក​បុរស​ប្រណាំង​ចម្ងាយ ៨៥ គីឡូម៉ែត្រ។ ការ​ប្រកួត​ជា​លក្ខណៈ​បើក​ទូលាយ​ប្រកួត​ចម្ងាយ ៨៥ គីឡូម៉ែត្រ ការប្រកួត​សម្រាប់​នារី​ក្នុង​លក្ខណៈ​បើក​ទូលាយ​ចម្ងាយ ៥១ គីឡូម៉ែត្រ។ សម្រាប់​វ័យ​យុវជន​ចម្ងាយ ៦៨ គីឡូម៉ែត្រ និង​សម្រាប់​វ័យ​ចំណាស់​ចម្ងាយ ៥១ គីឡូម៉ែត្រ ដែល​នឹងធ្វើ​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំបូកគោ ដោយ​ការ​ហូបចុក​ស្នាក់នៅ នឹង​ធ្វើ​នៅ​ទីនោះ​ផ្ទាល់​តែម្តង»។

លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មាន​ប្រសាសន៍​ថា៖ «នេះជា​ឱកាស​ល្អ​មួយ​សម្រាប់​កីឡាករ-កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ក្នុងការ​ទទួល​បាន​បទពិសោធ​ពីបណ្ដា​កីឡាករ-កីឡាការិនី​ជំនាញ​មកពី​បរទេស»។

លោក​បាន​រំឭក​ថា៖ «កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ កីឡា​ប្រណាំង​កង់​នេះ កម្ពុជា​យើង​ធ្លាប់​មាន​សក្ដានុពល​ខ្លាំង​ណាស់ ហើយ​នៅក្នុង​ប្រទេស​តំបន់​អាស៊ាន គេ​កោត​សរសើរ​កម្ពុជា ហេតុ​នេះ​យើង​រួមគ្នា​ដើម្បី​ធ្វើឲ្យ​បានល្អ​ឡើងវិញ»។

លោក​វ៉ាត់ ចំរើន បាន​ប្រាប់​បន្តថា៖ «ក្នុង​ព្រឹត្តិ​កាណ៍​ប្រណាំង​នេះ កម្ពុជា​នឹង​រក​បាន​កីឡាករ-កីឡាការិនី​ល្អ​ឆ្នើមៗ​បន្ថែម​ទៀត ពិសេស​កីឡាករ​វ័យក្មេង​ដែល​ជាថ្នាល​សម្រាប់​ត្រៀម​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ហើយ​ព្រឹត្តិការណ៍​នេះ​អាច​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នៅពេល​ដែល​យើង​រៀបចំ​បាន​ល្អ ហើយ​វិស័យ​ឯកជន​សប្បាយចិត្ត​ចូលរួម។ លោក​វ៉ាត់ ចំរើន បានបង្ហាញ​ពី​មហិច្ឆតា​ក្នុងការ​បង្កើត​ព្រឹត្តិការណ៍​កីឡា​ឲ្យបាន​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ពិសេស​តំបន់​ភូមិភាគ​ឦសាន​មាន​ខេត្ត​រតនគីរី និង​មណ្ឌលគិរី បន្តទៀត​ដែល​ពុំទាន់​បាន​ធ្វើ​សកម្មភាព​នៅ​ឡើយ។ តំណាង​ក្រុមហ៊ុន​ស្របៀរ​កម្ពុជា ដែលជា​អ្នក​ឧបត្ថម្ភ បាន​លើក​ឡើង​ថា៖ «ខាង​ក្រុមហ៊ុន​សប្បាយ​ចិត្ត​ក្នុងការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់នេះ ហើយ​នឹងបន្ត​ជួយ​សកមុ្មភាព​កីឡា​មហាជន​នានា​ជានិច្ច​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា»៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​