កីឡាការិនី​វាយ​កូន​បាល់ Naomi Osaka បាន​ជួប​ការខក​ចិត្ត​ក្នុង​ការប្រកួត​ជា​លើក​ទី​ ១ ​របស់​នាង​ចាប់​តាំងពី​ឈ្នះ​ពាន Australian Open ខណៈ​ដែល​កីឡាការិនី​មាន​ចំណាត់​ថ្នាក់​លេខ​ ១ ​ក្នុង​ពិភពលោក​រូបនេះ​បាន​បង្កើត​ឲ្យ​មាន​កំហុស​ជាច្រើន​មុន​នឹង​ធ្លាក់​ចេញ​ពី​ការប្រកួត Dubai Championships កាលពី​ថ្ងៃ​អង្គារ​។

កីឡាការិនី​សញ្ជាតិ​បារាំង Kristina Mladenovic បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល ៦-៣ និង​ ៦-៣ ដើម្បី​ឈាន​ទៅ​ប្រកួត​ជុំ​ទី​ ៣ ខណៈ​ដែល Osaka បាន​បង្កើត​ឲ្យ​មាន​កំហុស​ដល់​ទៅ​ ២៥ ​លើក​។ ការរង​បរាជ័យ​នេះ​បាន​ចំណាយ​ត្រឹមតែ​រយៈពេល​ ១​ ​ម៉ោង​ប៉ុណ្ណោះ ខណៈ​ដែល​កីឡាការិនី Mladenovic បាន​ឈាន​ទៅ​វគ្គ​បន្ត​ដើម្បី​ជួប​ជាមួយ​នឹង​កីឡាការិនី Suarez Navarro៕ IS