The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Osaka និង Zverev ឆ្លង​ទៅ​វគ្គ ៤ នាក់​ចុង​ក្រោយ




Osaka និង Zverev ឆ្លង​ទៅ​វគ្គ ៤ នាក់​ចុង​ក្រោយ

Content image - Phnom Penh Post
Osaka វាយ​កូនបាល់ទៅកាន់​គូប្រកួត អំឡុងការប្រកួត វគ្គ ៨ នាក់។ សហ​ការី

Osaka និង Zverev ឆ្លង​ទៅ​វគ្គ ៤ នាក់​ចុង​ក្រោយ

ញូវយ៉ក៖ កីឡាការិនី​វាយ​កូន​បាល់ (តិន្នីស) អាជីព​សញ្ជាតិ​ជប៉ុន Naomi Osaka បាន​ឆ្លង​​វគ្គ ៤ ​នាក់​ចុង​ក្រោយ​ហើយ កាល​ពី​ថ្ងៃ​អង្គារ ក្នុង​កម្មវិធី US Open នា​ក្រុង​ញូវយ៉ក ​សហរដ្ឋ​អាមេរិក ខណៈ Alexander Zverev របស់​អាល្លឺម៉ង់​ក៏​កក់កៅអី​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ដែរ សម្រាប់​ផ្នែក​បុរស​។​​​

Osaka ដែល​មាន​ចំណាត់​ថ្នាក់​ទី ៤ ក្នុង​ព្រឹត្តិការណ៍​នេះ​ ទម្លាក់​កីឡាការិនី​ម្ចាស់​ស្រុក Shelby Rogers ជាមួយ​នឹង​ជ័យជម្នះ​ ២-០ សិត ឡើង​ទៅ​ជួប​កីឡាការិនី​ម្ចាស់​ផ្ទះ ​១ ​រូប​ផ្សេង​ទៀត Jennifer Brady ដើម្បី​ប្រជែង​គ្នា​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​។​

កីឡាការិនី​វ័យ ២២ ​ឆ្នាំ Osaka ត្រូវ​ការ​ពេលតែ ១:២០ ម៉ោង​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​នាកីឡដ្ឋាន Arthur Ashe ដែល​រៀបចំ​ដោយ​គ្មាន​ទស្សនិកជន ដើម្បី​យក​ឈ្នះ​គូ​ប្រកួត​វ័យ ២៧ ​ឆ្នាំ ក្នុង​លទ្ធផល ៦-៣ និង ៦-៤​ ហើយ​កីឡាការិនី​​លេខ ៩ ពិភព​លោក​បាន​ប្រាប់​ថា ជ័យជម្នះ​របស់​នាង​នេះ គឺ​ទូទាត់​សម្រាប់​បរាជ័យ​ពី​មុន​ចំនួន ៣ ​លើក ក្រោម​ថ្វី​ដៃ​របស់​កីឡាការិនី​ទី​ ៩៣ ពិភព​លោក Rogers​។

Osaka ដែល​ធ្លាប់​លើក​ពាន US Open ក្នុង​ឆ្នាំ ​២០១៨ និយាយ​ថា​៖ «​និយាយ​ដោយ​ត្រង់​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា នាង​ល្អ​ជាង ដោយសារ​ខ្ញុំ​មិន​ដែល​ឈ្នះ​នាង​សោះ​។ ការ​ចងចាំ​ទាំង​អស់​ហ្នឹង​ស្ថិត​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​រហូត ដូច្នេះ​បន្ថែម​ពី​លើ​ការ​ចង់​ឈ្នះ ខ្ញុំ​ក៏​គិត​លើ​​រឿង​សងសឹក​តិចតួច​ដែរ​»​។

រីឯ​កីឡាការិនី Brady ដែល​ជា​គូ​ប្រជែង​របស់ Osaka នៅ​វគ្គ​បន្ទាប់ ​នេះ​គឺ​ជា​លើក​ដំបូង​របស់​នាង​ហើយ​ក្នុង​ការ​បង្ហាញ​វត្តមាន​នៅ Grand Slam ក្នុង​វគ្គ ១/២ ក្រោយ​​​ប្រើ​ពេល ១:៩​ ម៉ោង ដើម្បី​យក​ឈ្នះ​​កីឡាការិនី​កាហ្សាក់ស្ថាន Yulia Putintseva ក្នុង​ពិន្ទុ ៦-៣ និង ៦-២​។

កីឡាការិនី​ Brady វ័យ ២៥ ឆ្នាំ និយាយ​ថា​៖ «​និយាយ​ដោយ​ស្មោះ ខ្ញុំ​មាន​អារម្មណ៍​​​​អន្ទះអន្ទែង​ណាស់។ ខ្ញុំ​ព្យាយាម​​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង និង​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ដើម្បី​​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​នៅ​ចំពោះ​មុខ​»​។

ចំណែក​ឯ​ផ្នែក​បុរស​ កីឡាករ Zverev វ័យ ២៣ ​ឆ្នាំ​​ ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត ដែល​ខ្លួន​ចាញ់​នៅ​សិត​ដំបូង រហូត​​វាយ​បក​យក​ឈ្នះ​កីឡាករ​​ក្រូអាស៊ី Borna Coric បាន​វិញ ក្នុង​លទ្ធផល ៣-១ សិត គឺ ១-៦ ៧-៦ ៧-៦ និង​ ៦-៣ ដោយ​ប្រើ​ពេល​ដល់​ទៅ ៣​:​២៥ ម៉ោង​។

កីឡាករ Zverev ដែល​បាន​ឡើង​ទៅ​វគ្គ ១/២ ពាន​ Grand Slam ២ ​ដង​បន្ត​បន្ទាប់​គ្នា​ នៅ​ឆ្នាំ​នេះ ​និយាយ​​​ថា​៖ «​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំចាញ់ ៦-១ និង​ត្រូវ​នាំ​មុខ ៤-២ ដូច្នេះ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​​ចាញ់​ទៀត​ទេ​ពេល​នេះ​។ ខ្ញុំ​មាន​អារម្មណ៍​ ដូច​ខ្ញុំ​នៅ​អាច​ធ្វើ​រឿង​មួយ​ចំនួន​ឲ្យ​ប្រសើរ​ជាង​នេះ ហើយ​វា​នឹង​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទំនុក​ចិត្ត​»​។

កីឡាករ​​លេខ ៧ ពិភព​លោក​នឹង​ទៅ​ប្រឈម​ជាមួយ​កីឡាករ​​អេស្ប៉ាញ Pablo Carreno Busta ដែល​​​​ឈ្នះ​ស្វ័យ​ប្រវត្តិ​នៅ​វគ្គ ១៦ ​នាក់ ដោយសារ​កីឡាករ​ស៊ែប៊ី Novak Djokovic បង្ក​កំហុស​អចេតនា​ត្រូវ​ដក​សិទ្ធិ ​ដោយ​ការ​វាយ​កូន​បាល់​ចោល តែ​ទៅ​ចំ​អាជ្ញា​កណ្ដាល​ខ្សែ​បន្ទាត់​ស្រី ខណៈ​ក្នុង​វគ្គ​ ៨ ​នាក់​នេះ កីឡាករ​​លេខ ២៧ ពិភព​លោក​បាន​ផ្ដួល​កីឡាករ​ Denis Shapovalov របស់​កាណាដា ជាមួយ​នឹង​លទ្ធផល ៣-៦ ៧-៦ ៧-៦ ០-៦ និង ៦-៣​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។