The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Pochettino ជំរុញ​ឲ្យ Spurs បញ្ចប់​ក្តី​រំពឹង​របស់ Man City




Pochettino ជំរុញ​ឲ្យ Spurs បញ្ចប់​ក្តី​រំពឹង​របស់ Man City

Content image - Phnom Penh Post
Harry Kane បាន​ប៉ះទង្គិច​ជាមួយ Fabial Delph របស់ Man City ធ្វើឲ្យ​មាន​របួស​ក្នុង​តង់​ទី​ ២​។ AFP

Pochettino ជំរុញ​ឲ្យ Spurs បញ្ចប់​ក្តី​រំពឹង​របស់ Man City

ក្រុងឡុងដ៍ៈ គ្រូបង្វឹក​លោក Mauricio Pochettino បាន​ជំរុញ​ឲ្យ​ក្រុម Tottenham Hotspur បញ្ចប់​ការងារ​នេះ​ក្រោយពី​ការឈ្នះ​ក្រុម Man City ១-០ ក្នុង​វគ្គ ៨ ​ក្រុម​ចុងក្រោយ​ក្នុង​ជើង​ទី​ ១ នៃ​ក្របខ័ណ្ឌ Champions League តែ​វា​ក៏​ជា​ការប្រកួត​ដែល​បាន​ធ្វើឲ្យ​ខ្សែប្រយុទ្ធ Harry Kane រងរបួស​នៅ​ចុង​តង់​ទី​ ២ ​ផង​ដែរ​។

ក្រុម​របស់​លោក Pochettino បាន​ទទួល​ជោគជ័យ​នៅក្នុង​ជើង​ទី​ ១ ​ដោយសារ​ការរក​បាន​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង Son Heung-min នៅ​ចុង​តង់​ទី​ ២ ​នៅ​កីឡដ្ឋាន Tottenham Hotspur កាលពី​ថ្ងៃ​អង្គារ​គឺ​បន្ទាប់ពី​អ្នក​ចាំទី Hugo Lloris បាន​បំផ្លាញ​ឱកាស​រកបាន​គ្រាប់​បាល់​របស់ Man City តាមរយៈ​ការសង្គ្រោះ​បាល់​យ៉ាងល្អ​ពី​ការស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ Sergio Aguero នៅ​តង់​ទី​ ១​។

លោក Pochettino សប្បាយចិត្ត​ណាស់​ចំពោះ​ជោគជ័យ​របស់​ក្រុម Tottenham ដែល​បាន​ឈ្នះ​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​គាត់​ទទូច​ថា ជោគជ័យ​ពិតប្រាកដ​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​។

គ្រូបង្វឹក​រូបនេះ​បាន​និយាយ​ថា​៖ «​យើង​បាន​បង្ហាញពី​គុណភាព​លេង​ដ៏អស្ចារ្យ​មួយ​ដែល​ធ្វើឲ្យ​យើង​ទាំងអស់​គ្នា​សប្បាយចិត្ត និង​មាន​ឆន្ទៈ​ចង់​ធ្វើការ​ប្រកួត​បែបនេះ​។ កម្លាំងចិត្ត​គឺ​សំខាន់​ខ្លាំងណាស់ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ក្រុម​យើង​អាច​សង្គ្រោះ​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​បាន​ថែមទៀត​។ ទោះ​ជា​យ៉ាងណា​យើង​នៅ​មាន​ពេល​ ៩០ ​នាទី​ទៀត​ដែល​ត្រូវ​ប្រកួត​នៅ​ទឹកដី​របស់​ក្រុម Man City ប៉ុន្តែ​ជាមួយ​ស្មារតី​របស់​ក្រុម​នេះ​គឺ​អ្វីៗ​យើង​នឹង​ជោគជ័យ​ទាំងអស់​»​។

ជ័យជម្នះ​របស់​ក្រុម Tottenham នេះ​គឺជា​របត់​មិន​នឹកស្មាន​ដល់​មួយ​ក្រោយពី Kane បាន​រងរបួស​កជើង​ឆ្វេង​នៅពេល​ប៉ះទង្គិច​ជាមួយ Fabian Delph នៅ​ដើមតង់​ទី​ ២ ​ហើយ​ខ្សែប្រយុទ្ធ​ជនជាតិ​អង់គ្លេស​រូបនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើតេស្ត​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​គ្រូបង្វឹក​ក្រុម Tottenham ព្រួយបារម្ភ​ថា តារា​ខ្សែប្រយុទ្ធ​រូបនេះ​អាច​នឹង​សម្រាក​ពី​ការប្រកួត​នៃ​យុទ្ធនាការ​នេះ​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ត​ថា​៖ «​វា​គួរ​ឲ្យ​សោកស្ដាយ និង​ខកចិត្ត​ជា​ទីបំផុត​ព្រោះ​យើង​ប្រហែល​ជា​មិន​អាច​ដាក់​ឲ្យ​គាត់​ចូលលេង​ក្នុង​ការប្រកួត​ខាង​មុខ​នេះ​បាន​ទេ ហើយ​វា​ជា​ក្ដីកង្វល់​មួយ​របស់​យើង​។ យើង​សង្ឃឹម​ថា​វា​មិនមែន​ជា​បញ្ហា​ធំ​មួយ​ទៅ​ចុះ ប៉ុន្តែ​ទោះ​យ៉ាង​ណា Kane ត្រូវការ​ពេល​យូរ​ដើម្បី​ជា​ដូចដើម​វិញ ព្រោះ​គាត់​ថ្លោះ​កជើង​»​។

វា​ពិតជា​កំហុស​ខ្លួន ប្រសិន​បើ​ក្រុម Man City មិន​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការប្រកួត​ជើង​ទី​ ២ ក្នុង​ទឹកដី​ខ្លួន​នៅ​ថ្ងៃទី​ ១៧ ខែ​មេសា​នេះ​។ លោក Pep Guardiola គ្រូបង្វឹក​ក្រុម Man City បាន​និយាយ​ថា​៖ «​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា វា​ងាយស្រួល​នោះ​ទេ​អ៊ីចឹង​យើង​ត្រូវ​បង្ហាញ​ពី​អ្វី​ដែល​យើង​អាច​ធ្វើបាន​ក្នុង​ការប្រកួត​ជើង​ក្រោយ​នេះ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​នៅ​តង់​ទី​ ២ យើង​ពិតជា​មិន​ទទួល​យក​អ្វី​នោះទេ​។ វា​ជា​ទម្រង់​លេង​ល្អ​មួយ ប៉ុន្តែ​នោះ​ជាការ​ប្រកួត​ក្របខ័ណ្ឌ Champions League​។ យើង​ចាញ់​លើក​នេះ ប៉ុន្តែ​យើង​នៅមាន​ការប្រកួត​លើក​ទី​ ២ ​ទៀត​ដែល​យើង​នឹង​ឃើញ​អ្វីៗ​ដែល​នឹង​កើតឡើង​នៅពេល​នោះ​»៕ SN

អត្ថបទគួរចាប់អារម្មណ៍