The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - PSG ឈឺក្បាល​រឿង​របួស​កីឡាករ មុន​ពេល​ជួប​ក្រុម Man Utd វគ្គ​ ១៦ ​ក្រុម




PSG ឈឺក្បាល​រឿង​របួស​កីឡាករ មុន​ពេល​ជួប​ក្រុម Man Utd វគ្គ​ ១៦ ​ក្រុម

PSG ឈឺក្បាល​រឿង​របួស​កីឡាករ មុន​ពេល​ជួប​ក្រុម Man Utd វគ្គ​ ១៦ ​ក្រុម

លោក Thomas Tuchel គ្រូបង្វឹក​របស់​ក្រុម Paris Saint-Germain បាន​ទទួល​ស្គាល់​ថា លោក​អាច​នឹង​ត្រូវតែ​ប្រើប្រាស់ «​ផែនការ D» ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Cha-mpions League ជាមួយ​នឹង​ក្រុម Manchester United ក្រោយពី​ខ្សែប្រយុទ្ធ Edinson Cavani បាន​បង្កើត​ឲ្យ​មាន​ការបារម្ភ​ជាថ្មី​លើ​បញ្ហា​របួស​កាលពី​ថ្ងៃ​សៅរ៍​។

Cavani ហាក់​ដូចជា​មាន​របួស​ត្រង់​ជើង​របស់​គេ ក្នុង​ពេល​ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ រយៈពេល​ ៣ ​នាទី​នៅ​មុន​ពេល​បញ្ចប់​តង់​ទី​ ១ ដើម្បី​នាំ​ឲ្យ​ក្រុម PSG យក​ឈ្នះ​លើ​ក្រុម Bordeaux ១-០ នា​កីឡដ្ឋាន Parcdes Princes ក្នុង​ក្របខ័ណ្ឌ Ligue 1​។ រូបភាព​វីដេអូ​បាន​បង្ហាញ​ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយរូហ្គាយ​ហាក់​មាន​ការឈឺចាប់ និង​ស្នើសុំ​ប្តូរ​ចេញ​។ រូបគេ​បាន​ចេញ​ពី​ទីលាន​ភ្លាមៗ និង​ត្រូវ​បាន​ជំនួស​ដោយ Kylian Mbappe ត្រឹម​តង់​ទី​១៕ IS

អត្ថបទគួរចាប់អារម្មណ៍