The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - PSG ធ្លាក់​ចេញពី​ពាន League Cup ក្រោម​ស្នាដៃ​ក្រុម Guingamp

PSG ធ្លាក់​ចេញពី​ពាន League Cup ក្រោម​ស្នាដៃ​ក្រុម Guingamp

Content image - Phnom Penh Post

PSG ធ្លាក់​ចេញពី​ពាន League Cup ក្រោម​ស្នាដៃ​ក្រុម Guingamp

ការដណ្តើម​បាន​ជ័យជម្នះ​ជាប់ៗ​គ្នា​ក្នុង​យុទ្ធនាការ​ពាន​ក្នុង​ស្រុក​របស់​ក្រុម Paris Saint-Germain បាន​បញ្ចប់​ត្រឹម​ ៤៣ ​ប្រកួត ខណៈ​ដែល​ក្រុម​របស់​លោក Thomas Tuchel បាន​រងបរាជ័យ ២-១ លើ​ទឹកដី​ខ្លួន​ក្រោម​ស្នាដៃ​ក្រុម Guingamp ក្នុង​ពាន French League Cup វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​កាលពី​ថ្ងៃ​ពុធ​។

ក្រុម​ភ្ញៀវ​ត្រូវ​បាន​ផ្តល់​បាល់​ប៉េណាល់ទី​ ៣ ​លើក​នា​កីឡដ្ឋាន Parc des Princes ក្នុង​តង់​ទី​ ២ ខណៈ​ដែល PSG បាន​ជួប​ការខកចិត្ត​ក្នុង​ការ​ប្រជែង​សម្រាប់​ការ​ឈ្នះ​ពាន League Cup ជា​លើក​ទី​ ៦ ​ជាប់ៗ​គ្នា​។

វា​ជា​ការរង​បរាជ័យ​ជា​លើក​ទី​ ២ ​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​នៅ​រដូវកាល​នេះ​សម្រាប់ PSG ក្រោយពី​ចាញ់ Liverpool ៣-២ នា​កីឡដ្ឋាន Anfield ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​ខែ​កញ្ញា​៕ IS

អត្ថបទគួរចាប់អារម្មណ៍