ក្រុង​ប៉ារីស៖ ខ្សែ​ប្រយុទ្ធ​ Neymar និង​ Kylian Mbappe រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ជួយ​ឲ្យ​ក្រុម PSG នាំ​មុខ​គេ​ដាច់ ​៥ ​ពិន្ទុ ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Ligue 1 ជាមួយ​ជ័យជម្នះ​​ ២-០ ទៅ​លើ​ក្រុម Nantes ពី​រាត្រី​ថ្ងៃ​ពុធ​។​

លោក Thomas Tuchel បាន​ចាប់​ផ្ដើម​ដាក់​ឲ្យ​កីឡាករ Neymar និង Mbappe លេង​រួម​គ្នា​ជា​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​​។​

លោក Tuchel បាន​និយាយ​ថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ពួក​គេ​ទាំង ​២ ​រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ប៉ុន្តែ​នៅ​មាន​សក្ដានុ​ពល​ច្រើន​ទៀត​ដែល​ពួក​គេ​ត្រូវ​បង្កើន​ទម្រង់​លេង​ឲ្យ​កាន់​តែ​ល្អ​​»។​

ក្រុម PSG បាន​ពន្យារពេល​ការ​ប្រកួត​ជាមួយ​ក្រុម Monaco កាល​ពី​សប្ដាហ៍​មុន​ដោយសារ​អាកាសធាតុ​មិន​ល្អ​ ហើយ​ពួក​គេ​ក៏​នៅ​មាន ​១ ​ប្រកួត​ទៀត ​ជាមួយ​ក្រុម​ឈរ​នៅ​លេខ ​២​ Marseille ដែល​មាន​បំណង​លើក​ពាន​រង្វាន់​នេះ​លើក​ទី ​៧ ​ក្នុង ​៨ ​រដូវកាល​ផង​ដែរ​៕ AFP/SN