ក្រុងម៉ា្រឌីដ៖ ក្លិប​ Real Madrid និង​ក្លិប Barcelona កំពុង​ប្រជែង​គ្នា​ឈរ​នៅ​លើ​កំពូល​តារាង ​ខណៈ​ពួក​គេ​បាន​ឈ្នះ​គូ​ប្រកួត​រៀងៗ​ខ្លួន​​ពី​ថ្ងៃ​សៅរ៍​និង​មាន​ពិន្ទុ​ស្មើ​គ្នា​​នៅ​​ក្របខ័ណ្ឌ​អេស្ប៉ាញ​ La Liga។​​

កីឡាករ Arturo Vidal បាន​ជួយ​ឲ្យ​ក្លិប Barcelona ឈ្នះ​ក្រុម​បាត​តារាង​ Leganes ២-១ ក្រោយ​ពី​កីឡាករ​ Luis Suarez បាន​តែត​បញ្ចូល​ទី​យ៉ាង​ល្អ​បន្ទាប់​ពី​ទទួល​បាន​បាល់​ free-kick ពី​កីឡាករ​ Lionel Messi ដើម្បី​លុប​ចោល​គ្រាប់​បាល់​នាំ​មុខ​របស់​ខ្សែ​ប្រយុទ្ធ​ Youssef En- Nesyri របស់​ក្លិប Leganes។​

ចំណែក​​ក្លិប​ Real Madrid បាន​តាម​ពី​ក្រោយ​ក្រុម Real Sociedad នៅ​រយៈពេល​ ​១១០ ​វិនាទី ​ប៉ុន្តែ​កីឡាករ​ Karim Benzema រក​បាន ​១ ​គ្រាប់​វិញ ​ដើម្បី​លុប​ចោល​ការ​នាំ​មុខ​នោះ​មុន​ពេល​កីឡាករ​ Fede Valverde និង​ Luka Modric បន្ថែម​ម្នាក់ ​១ ​គ្រាប់​ទៀត ​ដើម្បី​ធ្វើ​ឲ្យ​ក្លិប Madrid ឈ្នះ​ក្រុម Sociedad ៣-១ ក្នុង​ទឹក​ដី​ក្លិប Real Madrid។​​​​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្លិប Real ឈរ​នៅ​លេខ ​២ ​បន្ទាប់​ពី​ក្លិប Barcelona ដែល​មាន​ ​២៨ ​ពិន្ទុ​ដូច​គ្នា​ ហើយ​ក្លិប Atletico ឈរ​នៅ​លេខ ​៣ ​​មាន ​២៤ ​ពិន្ទុ ​ក្រោយ​ពី​ប្រកួត​ស្មើ​គ្នា​នឹង​ក្រុម Granada ១-១ ខណៈ​ក្លិប​ Sociedad ឈរ​នៅ​លេខ ​៥ ​មាន ​២៣ ​ពិន្ទុ​​។​

ការ​ទទួល​បាន​ជ័យជម្នះ​ត្រឡប់​មក​វិញ​របស់​ក្លិប Real នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង​ជា​ពិសេស​ចំពោះ​កីឡាករ​ Bale ​តែ​ម្ដង​ព្រោះ​រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​នេះ​។​

លោក Zidane បាន​និយាយ​ក្រោយ​ពី​ការ​ប្រកួត​នេះ​ថា៖ «​ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ថា​ វា​យុត្តិធម៌​​ ​ឬ​អយុត្តិធម៌​បាន​ទេ ​ប៉ុន្តែ​យើង​ពិត​ជា​ត្រូវ​ការ​អ្នក​គាំទ្រ​របស់​យើង​នៅ​ជាមួយ​យើង​។ ខ្ញុំ​មិន​អាច​គ្រប់គ្រង​វា​បាន​ទេ​ ​មិន​ថា កីឡាករ​ Bale ឬ​អ្នក​ផ្សេង​ទៀត​នោះ​ទេ​ប៉ុន្តែ​ Bale ពិត​ជា​លេង​បាន​ល្អ​មែន​»។​​

ជ័យជម្នះ​ដ៏​អស្ចារ្យ​របស់​ក្រុម​ Barcelona នេះ​នឹង​ក្លាយ​ជា​ការ​ធូរ​ស្បើយ​មួយ​ចំពោះ​គ្រូ​បង្វឹក​លោក​ Ernesto ​Valverde ​ផង​ដែរ ​នៅ​មុន​​ពេល​​ការ​​សាកល្បង ​១ ​ខែ ​សម្រាប់​ក្រុម​របស់​គាត់​ខាង​មុខ​នេះ​​។

ក្លិប Barcelona នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្លិប Borussia Dortmund នៅ​ថ្ងៃ​ពុធ​ក្នុង​ក្របខ័ណ្ឌ​​ Champions League ហើយ​លទ្ធផល​សូន្យ​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ជាមួយ​ក្លិប Slavia Prague កាល​ពី​ដើម​ខែ​នេះ​មាន​ន័យ​ថា​ ពួក​គេ​ទំនង​ជា​គ្មាន​ឱកាស​ឆ្លង​ផុត​វគ្គ​ជម្រុះ​នៅ​ក្នុង​ពូល​ F នៃ​ក្របខ័ណ្ឌ​នេះ​​ទេ​។​

ក្រោយ​ពី​ប្រកួត​នឹង​ក្រុម Dortmund ហើយ​ ក្លិប Barcelona នឹង​ប្រកួត​ជាមួយ​ក្រុម Atletico ក្នុង​ក្របខ័ណ្ឌ La Liga ដើម្បី​ចាប់​ផ្ដើម ​១ ​ខែ ​ដែល​នឹង​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ក្លិប Inter Milan ក្នុង​ក្របខ័ណ្ឌ​ពាន​អឺរ៉ុប​ និង​ទៅ​កាន់​ទឹក​ដី​ក្លិប Real Sociedad ក្នុង​ក្របខ័ណ្ឌ​លីក​អេស្ប៉ាញ​មុន​ពេល​ប៉ះ​នឹង​ក្រុម Clasico ជា​លើក​ដំបូង​នៅ​រដូវកាល​នេះ​។​

លោក Valverde បាន​និយាយ​ថា៖ «​នេះ​​ជា​ជ័យ​ជម្នះ​ធំ​មួយ​ព្រោះ​ការ​ប្រកួត​នេះ​ពិត​ជា​លំបាក​បំផុត​​​​ ប៉ុន្តែ​យើង​នៅ​តែ​ធ្វើ​បាន​សម្រេច​»៕ AFP/SN