The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Real ផ្ដួល​ Atletico ​លើក​ពាន​ Super Cup លើក​ទី ​១១​

Real ផ្ដួល​ Atletico ​លើក​ពាន​ Super Cup លើក​ទី ​១១​

Content image - Phnom Penh Post
​ក្រុម Real Madrid បាន​នាំគ្នា​ស្រែក​ហ៊ោអប​អរ​ការ​លើក​ពានរង្វាន់​អេស្ប៉ាញ Super Cup។ រូបថត AFP

Real ផ្ដួល​ Atletico ​លើក​ពាន​ Super Cup លើក​ទី ​១១​

ក្រុង​រីយ៉ាដ៖ អ្នក​ចាំទី​ដៃ​ស្អិត​​ Thibaut Courtois បាន​បង្ហាញ​ពី​វីរភាព​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​រូប​គេ​បាន​ក្លាយ​ជា​អ្នក​សង្រ្គោះ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​​ក្រុម​ Real Madrid ​យក​ឈ្នះ​​ក្រុម​ Atletico Madrid ដោយ​ការ​ស៊ុតបាល់​ប៉េណាល់ទី​ នៅ​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​ ដើម្បី​លើក​​ពាន​រង្វាន់​អេស្ប៉ាញ​ Super Cup ជា​លើក​ទី ​១១។​

អ្នក​ចាំទី​ Courtois និង​អ្នក​ចាំទី​ Jan Oblak របស់​ក្លិប Atletico មាន​អារម្មណ៍​ភ័យ​អរ​នៅ​ពេល​ក្រុម​ទាំង ​២​ បាន​​ប្រកួត​​ស្មើ​គ្នា​ ០-០ នៅ​ក្នុង​ទីក្រុង​ Jeddah ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត ​ប៉ុន្តែ​អ្នក​ចាំទី​សញ្ជាតិ​បែលហ្ស៊ិក​របស់​ក្លិប Real បាន​សង្គ្រោះ​​បាល់​យ៉ាង​ល្អ ​ដែល​ស៊ុត​ដោយ​​កីឡាករ Thomas Partey បន្ទាប់​ពី​កីឡាករ​ Saul Niguez ​របស់ Atletico Madrid ​បាន​ស៊ុត​បាល់​ទៅ​ប៉ះ​​បង្គោល​ទី​។​​

នៅ​ក្រោយ​ការ​សង្រ្គោះ​ដ៏​គួរ​ឲ្យ​រំភើប​នេះ ​កីឡាករ​ Sergio Ramos បាន​ស៊ុត​បាល់​ចូល​ទី​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម​ Real លើក​ពាន​រង្វាន់​លើក​ដំបូង​របស់​ខ្លួន ​នៅ​រដូវ​កាល​នេះ​ ​ជាមួយ​ជ័យជម្នះ​​ ៤-១ ហើយ​កំពុង​​បន្ត​ស្វែងរក​ការ​លើក​ពាន​រង្វាន់​ La Liga និង​ពាន​រង្វាន់ Champions League ជា​បន្ត​ទៀត​។​

អ្នក​ចាំទី​​ Courtois បាន​និយាយ​នៅ​ក្រោយ​ការ​​ប្រកួត​​​ថា៖ «​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មិត្តរួម​ក្រុម​ខ្ញុំ​សប្បាយ​​ចិត្ត​យ៉ាង​ខ្លាំង​។ ការ​ស៊ុត​បាល់​ប៉ះ​បង្គោល​ទី​របស់ Saul បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​​ប៉ុន្តែ Thomas ខ្ញុំ​បាន​យល់​ចិត្ត​គាត់​ ហើយ​គាត់​បាន​ស៊ុត​បាល់​យ៉ាង​ខ្លាំង​​​បំផុត​»។​

ចំណែក​ខ្សែ​បម្រើ​ Federico Valverde របស់​ក្លិប Real Madrid ដែល​បាន​កាត​ក្រហម ក្នុង​ការ​ប្រកួត​នេះ ​​បាន​និយាយ​ថា៖ «​វា​ជា​អ្វី​ម្យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​នោះ​ទេ​ ហើយ​ខ្ញុំ​បាន​សុំទោស​ចំពោះ​កីឡាករ​ Alvaro ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ជម្រើស​ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ប៉ុណ្ណោះ​»។​

ជាមួយ​គ្នា​នេះ​ គ្រូ​បង្វឹក​ក្រុម Atletico លោក Diego Simeone បាន​និយាយ​ថា៖ «​វា​ជា​ពេល​ដ៏​សំខាន់​បំផុត​នៃ​ការ​ប្រកួត​នេះ​។​ ​បើសិន​​កូន​ក្រុម​ខ្ញុំ ​ធ្វើ​បាន​សម្រេច​មែន​ នោះ​គឺ​យើង​បាន ​១ ​គ្រាប់​ហើយ​ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា តើ​អ្នក​ណា​មួយ​នឹង​ធ្វើ​បាន​សម្រេច ​ក្នុង​ទីតាំង​បែប​នេះ​ទៅ​»។​​

តាមរយៈ​ការ​ទទួល​បាន​ជ័យជម្នះ​​នេះ វា​បាន​រក្សា​កំណត់ត្រា​ដ៏​អស្ចារ្យ​របស់​លោក​ Zinedine Zidane ក្នុង​នាម​ជា​គ្រូ​បង្វឹក ​​ក្នុង​ពេល​ប្រកួត​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដោយ Zidane ​​បាន​ដឹកនាំ​ក្រុម Real ឲ្យ​ទទួល​បាន​ជោគជ័យ​ចំនួន ​៣ ​លើក​ នៅ​ក្នុង​​ក្របខ័ណ្ឌ Champions League ចំណែក ​២ លើក​ទៀត នៅ​ពាន​រង្វាន់​ Club World Cup និង​ពាន​រង្វាន់​ UEFA Super Cup ហើយ​ឥឡូវ​នេះ​ គឺ​ពាន​រង្វាន់​ Super Cup របស់​ប្រទេស ​អេស្ប៉ាញ​។​

លោក Zidane បាន​និយាយ​ថា៖ «​ខ្ញុំ​បាន​ឈ្នះ​អ្វីៗ​ជា​ច្រើន ​ក្នុង​នាម​ជា​កីឡាករ​ ហើយ​ឥឡូវ​នេះ​ បាន​ឈ្នះ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​​វិញ​ម្ដង ​ប៉ុន្តែ​ខ្ញុំ​សូម​អបអរ​សារទ​ចំពោះ​កូន​ក្រុម​របស់​ខ្ញុំ​។ អ្នក​អាច​សម្រេច​បាន​អ្វី​មួយ ​ប្រសិន​បើ​អ្នក​ប្រឹងប្រែង​ឲ្យ​បាន​គ្រប់គ្រាន់​»។

ការ​ផ្តោត​អារម្មណ៍​មុន​ការ​ប្រកួត​នេះ ​គឺ​ផ្តោត​លើ​ការ​សម្រេច​ចិត្ត​របស់​សហព័ន្ធ​បាល់ទាត់​អេស្បាញ​ (RFEF)​ ក្នុង​ការ​ផ្លាស់ប្តូរ​ការ​ប្រកួត​ Super Cup នៅ​ឆ្នាំ​នេះ​​នៅ​ក្រៅ​ទឹក​ដី​ប្រទេស អេស្ប៉ាញ ​​ដោយ​ត្រូវ​ទៅ​ប្រកួត​នៅ​លើ​ទឹក​ដី​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត ​ទោះបី​ជា​ប្រទេស​មួយ​​នេះ ​មាន​ការ​រើសអើង​ចំពោះ​ស្ត្រី ​និង​ប្រវត្តិ​បំពាន​សិទ្ធិ​មនុស្ស​​រយៈពេល​​យូរ​​​មក​ហើយ​ក៏​​ដោយ​។

នៅ​មុន​ពេល​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នេះ​ ប្រធាន​ RFEF លោក Luis Rubiales បាន​និយាយ​ថា គាត់ ​«​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​» ​ចំពោះ​​របៀប​ ​និង​ផែនការ​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​នេះ​។ ទោះ​យ៉ាង​ណា​យើង​ត្រូវ​តែ​កែ​លម្អ​ថែម​ទៀត​ព្រោះ​វា​ជា​ប្រទេស​មួយ​ដែល​ទើប​តែ​ចាប់​ផ្ដើម​រៀបចំ​​ព្រឹត្តិការណ៍​បែប​នេះ​»៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍