The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Real ផ្តួល Chelsea ពី​មុខ​អ្នក​ទស្ស​នា​ជាង ១០ ម៉ឺន​នាក់​នៅ Michigan

Real ផ្តួល Chelsea ពី​មុខ​អ្នក​ទស្ស​នា​ជាង ១០ ម៉ឺន​នាក់​នៅ Michigan

Content image - Phnom Penh Post

Real ផ្តួល Chelsea ពី​មុខ​អ្នក​ទស្ស​នា​ជាង ១០ ម៉ឺន​នាក់​នៅ Michigan

អ្នក​គាំទ្រ​ដោយ​ផ្ទាល់​ដល់​ទៅ ១០៥៨២៦ នាក់ បាន​ចូល​រួម​ទស្សនា ខណៈ​ដែល​ក្រុម Real Madrid បានរក​គ្រាប់​បាល់​បញ្ចូលទី ៣ គ្រាប់​ដើម្បីយក​ឈ្នះ​ក្នុង​លទ្ធ​ផល ៣-២ លើ​ក្រុម Chelsea ក្នុងការ​ប្រកួត​មិត្ត​ភាព​មួយនៅ​កីឡ​ដ្ឋាន Michigan កាលពី​ថ្ងៃ​សៅរ៍​។

វត្ត​មានអ្នក​ទស្ស​នា​នេះ​គឺតិច​ជាង​កំណត់​ត្រា​នៃអ្នក​ទស្សនា​របស់​សហ​រដ្ឋអាមេរិក​ចំនួន ៤០០០ នាក់​ក្នុងការ​ប្រកួត​កីឡា​បាល់​ទាត់​មួយ​កាលពី ២ ឆ្នាំមុន​នៅ​លើ​ទីលាន​ដូចគ្នា​នេះ ក្នុង​ទីក្រុង Ann Arbor ដែល​នៅពេល​នោះ​អ្នក​ទស្ស​នា​សរុប ១០៩៣១៨ នាក់​បាន​ទស្សនាការ​ប្រកួត​រវាង​ក្រុម Real Madrid និង Manchester United​។

អ្នក​ទស្សនា​ដ៏ច្រើន​បាន​ចូល​ទស្សនា បើ​ទោះបី Real Madrid លេង​ដោយ​គ្មានតា​រាឆ្នើម Karim Benzema ដែល​មាន​របួស Cristiano Ronaldo និង Gareth Bale ដែល​សុទ្ធ​សឹង​​សម្រាក​បន្ទាប់​ពី Euro ឆ្នាំ ២០១៦ ក៏​ដោយ​៕

អត្ថបទគួរចាប់អារម្មណ៍