The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Ribery ​​មិន​បាន​ប្រកួត ​១០ ​សប្ដាហ៍ ​​ក្រោយ​វះ​កាត់​​

Ribery ​​មិន​បាន​ប្រកួត ​១០ ​សប្ដាហ៍ ​​ក្រោយ​វះ​កាត់​​

Content image - Phnom Penh Post
កីឡាករ​ Frank Ribery រងរបួសកំឡុងពេលប្រកួតជាមួយ ក្រុម​ Lecce។ រូប AFP

Ribery ​​មិន​បាន​ប្រកួត ​១០ ​សប្ដាហ៍ ​​ក្រោយ​វះ​កាត់​​

ក្រុង​មីឡាន៖ តារា​បាត់ទាត់​ Frank Ribery នៅ​ក្លិប Fiorentina អាច​នឹង​អវត្ត​​មាន​ប្រកួត​រយៈពេល ​១០ ​សប្ដាហ៍ ​ក្រោយ​ពី​ទទួល​ការ​វះ​កាត់​ក្បាល​ជង្គង់​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​។​

ខ្សែ​ប្រយុទ្ធ Ribery អាយុ ​៣៦ ​ឆ្នាំ​រូប​នេះ​បាន​រង​របួស​នៅ​ក្នុង​ការ​​ប្រកួត​ដែល​ក្រុម​របស់​រូប​គេ​បាន​ចាញ់​ក្រុម​ Lecce ១-០ ក្នុង​ក្របខ័ណ្ឌ Serie A កាល​ពី​ថ្ងៃ​ទី ​១០ ខែ​វិច្ឆិកា​។​

ក្លិប Fiorentina បាន​ប្រកាស​ពី​ថ្ងៃ​សៅរ៍​ថា ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​បាន​ធ្វើ​ការ​វះ​កាត់​រួច​ហើយ​​ដោយ​រំពឹង​ថា រូប​គេ​នឹង​អាច​បន្ត​ការ​ប្រកួត​ឡើង​វិញ​បាន​ក្នុង​រយៈពេល ​១០ ​សប្ដាហ៍​ទៀត​។​

ក្លិប​នេះ​បាន​និយាយ​ក្នុង​របាយការណ៍​ថា៖ «​កីឡាករ​ Frank Ribery ថ្ងៃ​នេះ​បាន​ធ្វើ​ការ​វះ​កាត់​​ ដោយ​ជោគជ័យ​ដើម្បី​ធ្វើ​ឲ្យ​ក្បាល​ជង្គង់​របស់​ខ្លួន​មាន​លក្ខណៈ​ប្រក្រតី​ឡើង​វិញ ​ក្រោយ​ពី​ត្រូវ​របួស​​នោះ​»៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍