The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Rice របស់​ក្រុម​ញញួរ​ធំ នៅ​ក្រៅ​ទីលាន ១ ខែ




Rice របស់​ក្រុម​ញញួរ​ធំ នៅ​ក្រៅ​ទីលាន ១ ខែ

Content image - Phnom Penh Post
Rice (ស្ដាំ) របស់​អង់គ្លេស ប្រជែង​យក​បាល់​ជាមួយ Laci (កណ្ដាល) របស់​អាល់បានី អំឡុង​ការ​ប្រកួតជម្រុះ World Cup 2022 ប្រចាំ​ពូល I កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ មីនា ឆ្នាំ​ ២០២១​។

Rice របស់​ក្រុម​ញញួរ​ធំ នៅ​ក្រៅ​ទីលាន ១ ខែ

ក្រុង​ឡុងដ៍​: ខ្សែ​បម្រើ Declan Rice របស់​ក្លិប West Ham ត្រូវ​បាន​គេ​រាយ​ការណ៍​ថា នឹង​ត្រូវ​ខក​ខាន​​មាន​សកម្ម​ភាព​នៅ​លើ​ទីលានរយៈ​ពេល ១​ ខែ ដោយ​សារ​​របួស​ជង្គង់ ដែល​កើត​មាន​ នៅ​ថ្ងៃ​បំពេញ​​កាតព្វ​កិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស​។

កីឡាករ Rice ដែលនៅ​មុន​នេះ ចូល​លេង​រាល់​នាទី នៅ​ក្រប​ខ័ណ្ឌ Premier League រដូវ​កាល​នេះ បាន​អវត្ត​មាន​សម្រាប់​​ការ​ធ្វើ​ដំណើររបស់​ក្រុម​ញញួរធំ​ទៅ​ទឹក​ដី​របស់​ក្រុម Wolves កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុម​របស់​លោក​ David Moyes ដណ្ដើម​បាន​ជ័យ​ជម្នះ​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ៤ ក្នុង​តារាង​ពិន្ទុ​។

អ្នក​ចាត់​ការ​ក្រុម West Ham ​លោក Moyes បាន​ប្រាប់​ថា​៖ «​វា​ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ​។ យើង​ដឹង​ក្រោយ​ការ​ប្រកួត​របស់​អង់គ្លេស ថា​គេ​មិន​អាច​លេង​បាន​។ យើង​បាន​ទុក​ចោល​ការ​ខក​ចិត្ត​ហ្នឹង ដោយ​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ដទៃ ហើយ​យើង​សង្ឃឹម​ថា​ អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​»​។​

លោក​ Moyes បន្ថែម​ទៀត​ថា​៖ «​យើង​ដឹង​ច្បាស់​ពី​ការ​បាត់​បង់​កីឡាករ​ល្អ​ម្នាក់ តែ​ដូច​ឃើញ​ស្រាប់​ហើយ ក្រុម​ពិត​ជា​មាន​ទម្រង់​លេង​ល្អ​ណាស់​»​។

កីឡាករ Rice បាន​សរសេរ នៅ​គណនី​ Twitter របស់ខ្លួន​ថា​៖ «​ការ​ព្យាបាល​ ចាប់​ផ្ដើម​ហើយ​។ តូច​ចិត្ត​ណាស់ ដែល​មិន​បាន​ចូល​លេង​ហ្គេម នៅ​យប់​នេះ​»។ អរគុណ​សម្រាប់​ការ​គាំ​ទ្រ​ទាំង​អស់ ហើយមិន​យូរ​ទេ ​ខ្ញុំ​នឹង​ត្រឡប់​មកវិញ​»​។​

ប្រព័ន្ធផ្សព្វផ្សាយ Sky Sports​​ និង BBC បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា Rice នឹង​នៅ​ក្រៅ​ទីលាន​យ៉ាង​ហោច​ណាស់​ក៏ ៤ ​អាទិត្យ​ដែរ​។ កីឡាករ​វ័យ ២២ ​ឆ្នាំ​ បាន​អភិវឌ្ឍ​ខ្លួន រហូត​ក្លាយ​ជា​កីឡការ​ជម្រើស​ដំបូង​យ៉ាង​ទៀត​ទាត់​ជាមួយ​ក្រុម​អង់គ្លេស ក្រោម​ការ​ដឹក​នាំ​របស់​លោក Gareth Southgate​។

Rice មាន​ពេល​ជាង ២ ​ខែ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រឹង​ប៉ឹង​របស់​ខ្លួន ដើម្បី​បាន​ចូល​រួម​ជាមួយ​អង់គ្លេស សម្រាប់​ព្រឹត្តិការណ៍ Euro 2020 ក្នុង​ប្រកួត​ដំបូង​ជាមួយក្រុម​ក្រូអាស៊ី នៅ​ថ្ងៃ​ទី ១៣ ខែ​មិថុនា​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍