The Phnom Penh Post Search

Search form

Richarlison រក​បាន ​២​គ្រាប់ ខណៈ​ប្រេស៊ីល លត់​ក្រុម​អែល​សាល់​វ៉ា​ឌ័រ ចាស់​ដៃ

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Richarlison (ស្តាំ) អប​អរ​ជា​មួយ​នឹង​មិត្ត​រួម​​ក្រុម​របស់​ខ្លួន ក្រោយ​ពី​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​។ AFP

Richarlison រក​បាន ​២​គ្រាប់ ខណៈ​ប្រេស៊ីល លត់​ក្រុម​អែល​សាល់​វ៉ា​ឌ័រ ចាស់​ដៃ

ក្រុង​វ៉ា​ស៊ីង​តោន: Richarlison បាន​បំពេញ​ការ​បង្ហាញ​ខ្លួន​ជាលើក​ទី​១​របស់​គេ​សម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល តាម​រយៈ​​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី ​២ ​គ្រាប់ ខណៈ​ដែល​​ក្រុម​យក្ស​របស់​អាមេរិក​ខាង​ត្បូង​មួយ​នេះ បាន​លត់​ក្រុម​ជម្រើស​ជាតិ​អែល​សាល់​វ៉ា​ឌ័រ យ៉ាង​ចាស់​​ដៃ​ក្នុង​លទ្ធផល ៥-០ នា​កីឡដ្ឋាន FedEx Field កាល​ពីថ្ងៃ​អង្គារ​។

ខ្សែ​ប្រយុទ្ធ​ វ័យ ​២១​ ឆ្នាំ​រូបនេះ ដែល​បាន​​ផ្ទេរ​ទៅកាន់​ក្លិប Everton របស់​ក្រប​ខ័ណ្ឌ Premier League ពីក្លិប Watford កាល​ពី​ដើម​ឆ្នាំ​នេះ សម្រាប់​តម្លៃខ្លួន​៥២​លាន​ដុល្លារ​អាមេរិក បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាងល្អ​នៅ​នាទី ទី ​១៦ និង​នាទី​ ទី​ ៥០ ដើម្បី​តប​ស្នង​ចំពោះ​ការ​ជឿជាក់​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​លើ​រូប​គេ​ដោយ​លោក​គ្រូបង្វឹក Tite​​។

ក្រុម​ជម្រើស​ជាតិ​អែល​សាល់​វ៉ា​ឌ័រ កម្រ​បាន​បង្កើត​ឱកាស​ណាស់ ខណៈ​ដែល​ប្រេស៊ីល ដែល​ត្រូវ​បាន​ដឹក​នាំ​ដោយ​តារាឆ្នើម Neymar របស់​ក្លិប Paris Saint-Germain បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ នៅ​ពីមុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ក្នុង​ទីក្រុង​វ៉ា​ស៊ីង​តោន​​។

លោក Tite និង​បុគ្គ​លិក​គ្រូបង្វឹក​របស់​លោក កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​​លុប​ចោល​ការ​ខក​ចិត្ត​ផ្សេង​ៗ​ពី​ការ​ធ្លាក់​ចេញ​ក្នុង World Cup នៅ​រដូវ​ក្តៅ​នេះ ក្រោយពី​ពួកគេ​បាន​ចាញ់​ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ហើយ​បច្ចុប្បន្ន​កំពុង​តែ​​ទៅលើ​យុទ្ធ​នាការ Copa America ឆ្នាំ​២០១៩ នៅ​ប្រទេស​ប្រេស៊ីល​៕ IS

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Neymar (កណ្តាល) ដណ្តើម​បាល់​​​ជា​មួយ​នឹង​កីឡាករ​ Fabrico Alfaro របស់​អែល​សាល់​វ៉ា​ឌ័រ​​។ AFP

អត្ថបទគួរចាប់អារម្មណ៍