អាមេរិក៖ ខ្សែ​ការពារ​ Rajon Rondo ក្លិប​បាល់បោះ​ Lakers ត្រូវ​បាន​សមាគម​បាល់​បោះ​ជាតិ​អាមេរិក​ (NBA) ​ពិន័យ​ចំនួន ​៣៥ ០០០ ​ដុល្លារ ​ពី​ថ្ងៃ​សៅរ៍​គឺ ​១ ​ថ្ងៃ ​បន្ទាប់​ពី​រូប​គេ​​ត្រូវ​បាន​ដេញ​ចេញ​ពី​ការ​ប្រកួត​​ដែល​របស់​គាត់​បាន​ឈ្នះ​ក្លិប​ Oklahoma City Thunder​​។​

អនុ​ប្រធាន​ NBA ​លោក​ Kiki​ Van DeWeghe បាន​និយាយ​ថា​ កីឡាករ​ Rondo ត្រូវ​បាន​ពិន័យ​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​មិន​សម​ហេតុផល​ជាមួយ​កីឡាករ​​ Dennis Schroder បន្ទាប់​ពី​មាន​បំណង​ទាត់​ទៅ​លើ​កីឡាករ​នៅ​ក្លិប​ Thunder រូប​នេះ​ និង​​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​លើ​មន្រ្តី​រៀបចំ​ការ​ប្រកួត​​ព្រម​ទាំង​មិន​ព្រម​​ចេញ​ពី​ទីលាន​ប្រកួត​តាម​ពេលវេលា​កំណត់​របស់​អ្នក​រៀបចំ​ការ​ប្រកួត​នេះ។​​ ​

សមាគម​បាល់​បោះ​​នេះ​ក៏​បាន​ពិន័យ​​​ទៅ​លើ​កីឡាករ​ Patrick Beverley នៅ​ក្លិប Clippers ​​ដោយ​ពិន័យ​​ចំនួន ​៥​,០០០ ​ដុល្លារ ​ចំពោះ​ការ​បំផ្លាញ​សម្ភារ​​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​របស់​គាត់​​បាន​ឈ្នះ​ក្រុម Houston ផង​ដែរ​៕ AFP/SN