The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Schweinsteiger ​ចូល​និវត្តន៍​ ធ្វើ​ជា​ជំនួយ​ការ​គ្រូ​

Schweinsteiger ​ចូល​និវត្តន៍​ ធ្វើ​ជា​ជំនួយ​ការ​គ្រូ​

Content image - Phnom Penh Post
Schweinsteiger លើក​ដៃ​ដាក់​ក្រុម​អ្នក​គាំទ្រ​ក្នុង​ការប្រកួត​លីក​អាមេរិក MLS កាល​ពី​ថ្ងៃទី​ ២៨ ខែ សីហា ឆ្នាំ ២០១៨​​​។ រូបថត AFP

Schweinsteiger ​ចូល​និវត្តន៍​ ធ្វើ​ជា​ជំនួយ​ការ​គ្រូ​

ក្រុង​ Dortmund៖ កីឡាករ​ Bastian Schweinsteiger បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​កាល​ពី​ថ្ងៃ​អង្គារ​​​នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក Joachim Loew បាន​និយាយ​ថា កីឡាករ​រូប​នេះ​ត្រូវ​​បាន​ស្វាគមន៍​ឲ្យ​ចូលរួម​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់​។ ​

កីឡាករ Schweinsteiger បាន​សរសេរ​តាម​ប្រព័ន្ធ​ twitter ថា៖ «​ពេលវេលា​បាន​មក​ដល់​ហើយ ​ឥឡូវ​នេះ​ ហើយ​ខ្ញុំ​នឹង​បញ្ចប់​អាជីព​ដ៏​សកម្ម​របស់​ខ្ញុំ​នៅ​ចុង​បញ្ចប់​រដូវកាល​នេះ​»។​

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ការ​និយាយ​ថា លា​ហើយ​ក្នុង​នាម​ជា​កីឡាករ​ដ៏​សកម្ម​ម្នាក់​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ​ប៉ុន្តែ​ខ្ញុំ​ក៏​កំពុង​ទន្ទឹង​រង់ចាំ​​បទពិសោធដ៏​អស្ចារ្យ​ថែម​ទៀត​ផង​ដែរ​»។​

អតីត​ខ្សែ​បម្រើ​ក្លិប​ Bayern និង​ក្លិប​ Man Utd អាយុ ​៣៥ ​ឆ្នាំ​រូប​នេះ ​បាន​សម្រាក​ពី​ការ​ប្រកួត​របស់​ខ្លួន ​ខណៈ​ក្រុម​បច្ចុប្បន្ន​របស់​រូប​គេ​គឺ​ Chicago Fire មិន​បាន​ឆ្លង​ផុត​ពី​វគ្គ​ជម្រុះ​នៃ​ការ​ប្រកួត​លីក​អាមេរិក​​ MLS។​

ភ្លាមៗ​មុន​ពេល​​កីឡាករ​ Schweinsteiger បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ របស់​ខ្លួន​តាម​បណ្ដាញ​សង្គម​ពី​ថ្ងៃ​អង្គារ​ លោក Loew បាន​និយាយ​ថា ខ្សែ​បម្រើ​រូប​នេះ​អាច​ចូលរួម​នឹង​បុគ្គលិក​របស់​គាត់​។​

លោក Loew បាន​និយាយ​ក្នុង​ទីក្រុង​ Dortmund ជា​ទី​ដែល​ជម្រើស​ជាតិ​​អាល្លឺម៉ង់​បាន​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​ការ​ប្រកួត​មិត្តភាព​ពី​ថ្ងៃ​ពុធ​។​

លោក Loew បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា គាត់​មាន​ផែនការ​ធ្វើ​អ្វី​ទេ​ ហើយ​គ្រប់​កីឡាករ​ដែល​ធ្លាប់​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ និង​មាន​គោលដៅ​ធ្វើ​ជា​គ្រូ​បង្វឹក ​គឺ​តែងតែ​ត្រូវ​បាន​ស្វាគមន៍​នៅ​ទី​នេះ ​ដើម្បី​ទទួល​បាន​រសជាតិ​ថ្មី​ថែម​ទៀត​»។​​

អតីត​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​របស់​កីឡាករ​ Schweinsteiger គឺ​លោក Miroslav Klose បាន​ធ្វើ​​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​របស់​លោក Loew ក្នុង​រយៈពេល​ខ្លី​ដោយ​ជួយ​បង្វឹក​ផ្នែក​​ខ្សែ​ប្រយុទ្ធ​រហូត​ដល់​ព្រឹត្តិការណ៍ World Cup បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​មុន​។​​

កីឡាករ Schweinsterger បាន​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​នៅ​ឆ្នាំ ​២០១៦​ ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន​ចំនួន ​១២១ ​លើក​។​

លោក Loew បាន​កោត​សរសើរ​កីឡាករ Schweinsteiger ដែល​បាន​ជួយ​ឲ្យ​អាល្លឺម៉ង់​ឈ្នះ​អាហ្សង់ទីន ១-០ ​ក្នុង​ម៉ោង​បន្ថែម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup 2014 ទោះ​ជា​មាន​ការ​ដាច់​រលាត់​ក្រោម​ភ្នែក​ខាង​ស្ដាំ​របស់​ រូប​គេ​ក៏​ដោយ​។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​គ្រប់​គ្នា​បាន​ថត​រូប​​គាត់​ដែល​មាន​ក្បាល​ប្រឡាក់​ឈាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup ឆ្នាំ ​២០១៤​ នៅ​កីឡដ្ឋាន​​ Maracana ប្រទេស ព័រទុយហ្គាល់​។ គាត់​បាន​ក្រោក​តស៊ូ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ទាល់​តែ​​គាត់​បាន​ផ្ដល់​អ្វីៗ​ឲ្យ​​យើង​»។​

លោក Loew បាន​កោត​សរសើរ​ថា៖ «​គាត់​ជា​កីឡាករ​ឆ្នើម​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាល្លឺម៉ង់​ ហើយ​អ្នក​អាច​មាន​អារម្មណ៍​ថា គាត់​នឹង​ឈ្នះ​ព្រោះ​គាត់​ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែល​មាន​ទម្រង់​លេង​​ល្អ​»៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍