អេស្ប៉ាញ: ក្រុម Sevilla បានធ្វើការបណ្ដេញគ្រូបង្វឹកលោក Pablo Machin កាលពីចុងសប្ដាហ៍មុន និងបានតែងតាំងលោក Joaquin Caparros ដែលជាប្រធានក្លិបបាល់ទាត់របស់ក្រុមនេះធ្វើជាគ្រូបង្វឹកជំនួសវិញរហូតដល់ចុងបញ្ចប់រដូវកាលនៃក្របខណ្ឌ។
លោក Machin បានដឹកនាំក្រុម Sevilla កាលពីខែឧសភាឆ្នាំមុនក្រោយពីបានដឹកនាំក្រុម Girona បានឲ្យឡើងដល់វគ្គ ១០ ក្រុមចុងក្រោយក្នុងយុទ្ធនាការដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ La Liga។
បើទោះជាមួយរយៈពេលនេះក្រុម Sevilla ឃើញថាលេងបានល្អក្នុងការប្រកួតមួយចំនួនរួមទាំងការប្រកួតមួយកាលពីខែវិច្ឆិកាឆ្នាំមុនក៏ដោយ ប៉ុន្តែលទ្ធផលនៅមិនទាន់ច្បាស់នៅឡើយទេ ហើយឱកាសទទួលបានការប្រកួតក្នុងព្រឹត្តិការណ៍ Champions League នៅរដូវកាលប្រកួតលើកក្រោយទៀត នៅមានការគំរាមកំហែងនៅឡើយ។
នៅពេលនេះក្រុម Sevilla ឈរនៅលេខរៀងទី ៦ និងរកបាន ៥ ពិន្ទុនៅខ្វះ ៤ ពិន្ទុទៀត ហើយការចាញ់ក្នុងក្របខ័ណ្ឌ Europa League របស់ពួកគេក្រោមស្នាដៃក្រុម Slavia Prague កាលពីថ្ងៃព្រហស្បតិ៍នោះក៏បានបង្ហាញពីការបរាជ័យចុងក្រោយសម្រាប់លោក Machin ផងដែរ ខណៈក្រុមនេះបានឈ្នះការប្រកួតចំនួន ៦ លើកក្នុងចំណោមការប្រកួតចំនួន ១៨ លើករបស់ខ្លួនតាំងពីដើមឆ្នាំនេះ។
ក្លិប Sevilla បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ «Sevilla FC បានសម្រេចចិត្តនៅថ្ងៃសុក្រនេះថា នឹងត្រូវផ្ដាច់ទំនាក់ទំនងជាមួយគ្រូបង្វឹកក្រុមជាលើកទី ១ គឺលោក Pablo Machin ក្រោយពីទទួលបានលទ្ធផលមិនសូវល្អក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយប្រធានក្លិបបាល់ទាត់នេះគឺលោក Joaquin Caparros នឹងត្រូវចូលកាន់តំណែងនេះបន្ត»។
លោក Caparros បានដឹកនាំក្រុមនេះបានរយៈពេល ១ ខែកាលពីរដូវកាលឆ្នាំមុនក្រោយពីលោក Vincenzo Montella ត្រូវបានបណ្ដេញចេញហើយបានពិនិត្យមើលទៅលើជ័យជម្នះចំនួន ៣ ប្រកួតក្នុងចំណោមការប្រកួត ៤ លើករបស់លោករួមទាំងជ័យជម្នះ ៣-២ នៅទឹកដីក្រុម Real Madrid ហើយពេលនេះលោកបានចូលខ្លួនមកដឹកនាំក្រុម Sevilla ជំនួសលោក Pablo Machin។
នៅសេចក្ដីថ្លែងការណ៍របស់ក្លិប Sevilla ដដែលនោះបានបន្ថែមថា៖ «លោក Caparros នឹងមានបទពិសោធក្នុងតួនាទីនេះ ពីព្រោះលោកធ្លាប់បានគ្រប់គ្រងក្រុម Vincenzo Montella ក្នុងកាលៈទេសៈស្រដៀងគ្នានេះកាលពីរដូវកាលមុន»៕ AFP/ SN