ក្រុងឡុងដ៍: ការធ្លាក់​របស់​ក្រុម Sheffield United ពី​ក្របខ័ណ្ឌ Premier League ត្រូវបាន​អះអាង ពេល​ពួកគេ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Wolverhampton Wanderers ១-០ កាលពី​ថ្ងៃ​សៅរ៍។

បរាជ័យ​នេះ​ធ្វើឱ្យ​ក្លិប​នៅ​តំបន់ Yorkshire មាន​គម្លាត​ដល់​ទៅ ១៩ ពិន្ទុ ពីក្រោម​ក្រុម​បាត​តារាង​លេខ ៤ Burnley ខណៈ​ការប្រកួត​នៅសល់​ដែល​អាច​ដណ្ដើម​ពិន្ទុ​ខ្ពស់បំផុត​បាន​ត្រឹម ១៨ ពិន្ទុ​ប៉ុណ្ណោះ។

ក្រុម Sheffield បញ្ចប់​នៅ​ចំណាត់ថ្នាក់​ពាក់កណ្ដាល​តារាង​កាលពី​រដូវកាល​មុន ពេល​ពួកគេ​បាន​វិល​មកកាន់​លីគ​កំពូល​វិញ តែ​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​មាន​សិទ្ធិ​ធ្លាក់​ខ្ពស់ ជាយូរ​មកហើយ ក្រោយពី​អាច​យក​បានតែ ២ ពិន្ទុ​ប៉ុណ្ណោះ ពី​ការប្រកួត​បើកឆាក ១៧ ហ្គេម​ដំបូង​របស់​ខ្លួន នារដូវកាល​នេះ។

គ្រាប់​បាល់​ដំបូង​របស់ Willian Jose ឱ្យ​ក្រុម Wolves បាន​ធ្វើឱ្យ​ការខូចខាត​នេះ​កើតឡើង នៅ​នាទី​ទី ៥៩ ដែល​មានន័យថា Sheffield ឥឡូវនេះ​បាន​ចូលរួម​គ្រប់គ្រង​កំណត់ត្រា​ឥត​តម្លៃ គឺ​ការធ្លាក់​ទៅ​លីគ​លំដាប់​ទី ២ ក្រោយ​លេង​បាន ៣២ ហ្គេម​របស់ Premier League ដែល​កំណត់ត្រា​នេះ កាន់កាប់​ដោយ Derby County និង Huddersfield Town៕ VN

Bryan ច្រត់​ក្បាលជង្គង់​អស់សង្ឃឹម ក្រោយ Sheffield ចាញ់ Wolves ដែល​មានន័យថា ក្រុម​របស់គេ ធ្លាក់​ពី Premier League។