The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Solskjaer សុំ​ឲ្យ​ក្លិប Man Utd មាន​ភាពអត់ធ្មត់​បន្តិច

Solskjaer សុំ​ឲ្យ​ក្លិប Man Utd មាន​ភាពអត់ធ្មត់​បន្តិច

Content image - Phnom Penh Post
លោក Solskjaer ជា​គ្រូបង្វឹក​របស់​ក្លិប Manchester United​។ រូបថត AFP

Solskjaer សុំ​ឲ្យ​ក្លិប Man Utd មាន​ភាពអត់ធ្មត់​បន្តិច

ក្រុងឡុងដ៍ៈ គ្រូបង្វឹក​ក្លិប Man Utd លោក Ole Gunnar Solskjaer បាន​ព្រមាន​ថា មិនទាន់​អាច​ដោះស្រាយ​បាន​ភ្លាមៗ​ទេ​នៅ​ក្លិប Man Utd ទោះ​ជា​ក្លិប​ដ៏បំផុត​នៅ​ក្របខ័ណ្ឌ Premier League មួយ​នេះ​នៅ​មាន​សង្ឃឹម​ចំពោះ​ការទិញ​យក​កីឡាករ​ថ្មី​បន្ថែម​ទៀត​ក៏ដោយ​។

ក្លិប Man Utd បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​ ៦ កាលពី​រដូវកាល​ទើប​កន្លង​ទៅ​នេះ ជា​យុទ្ធនាការ​ដ៏លំបាក​មួយ​ដែល​ធ្វើឲ្យ​ពួកគេ​មាន​ពិន្ទុ ៣២ គឺ​ចាញ់​ដាច់​ម្ចាស់​ជើងឯក​ និង​ជា​គូប្រជែង Man City​។

ថ្មីៗ​នេះ​ក្លិប Man Utd បាន​ទិញ​កីឡាករ Daniel James មកពី​ក្លិប Swansea City និង​កីឡាករ Aaron Wan-Bissaka មកពី​ក្លិប Crystal Palace ហើយ​ក្លិប​នេះ​កំពុង​ទាក់ទង​ចុះ​កុងត្រា​បន្ថែម​ទៀត​ជាពិសេស​គឺ​ខ្សែប្រយុទ្ធ Harry Maguire នៅ​ក្លិប Leicester City ខណៈ​កីឡាករ Paul Pogba និង Romelu Lukaku អាច​នឹង​ចាកចេញ​ពី​ក្លិប​នេះ​វិញ​។

លោក Solskjaer នៅ​តែ​សង្ឃឹម​ចំពោះ​ការ​ទិញ​យក​កីឡាករ​បន្ថែម​ទៀត​សម្រាប់​ក្លិប​របស់​គាត់​ ប៉ុន្តែ​ដូច​គាត់​បាន​ធ្វើ​នៅ​ដើម​ឆ្នាំ​នេះ​គឺជា​ថ្មី​ម្ដង​ទៀត​សុំ​ឲ្យ​មាន​ភាពអត់ធ្មត់​បន្តិច ខណៈ​ក្លិប Man Utd គ្រោង​បង្កើន​សមត្ថភាព​ឲ្យ​ដល់​កម្រិត​កំពូល​។

គ្រូបង្វឹក​រូបនេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ដឹងថា វា​ពិបាក​នឹង​ទិញ​យក​កីឡាករ​ឲ្យ​បាន​ភ្លាមៗ ខណៈ​យើង​បាន​និង​កំពុង​បំពេញ​ការងារ​របស់​យើង​ដោយ​ធ្វើការ​ស្វែងរក និង​កំណត់​អត្តសញ្ញាណ​កីឡាករ​ឲ្យ​បាន​ច្បាស់លាស់ ប៉ុន្តែ​ពួកគេ​មាន​ក្លិប​របស់​ពួកគេ​»​។

លោក Solskjaer បាន​បន្ថែម​ថា​៖ «​យើង​បាន​ចំណាយពេល​ច្រើន​ជាមួយ​កីឡាករ Aaron និង​កីឡាករ Dan វា​មិនមែន​ដូចជា​យើង​នឹង​ចុះ​កុងត្រា​ទិញ​យក​កីឡាករ​ម្ដង ១០ នាក់​នោះ​ទេ​គឺ​វា​មិន​អាច​ដោះស្រាយ​បាន​ភ្លាមៗ​នោះ​ឡើយ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ត​ថា​៖ «​ដូច​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រួចហើយ​ថា យើង​កំពុង​ធ្វើការ​ចរចា​ជាមួយ​កីឡាករ​ម្នាក់​ ឬ​ ២ ​នាក់​ម្ដង​ហើយ​យើង​នៅ​តែ​សង្ឃឹម​ ប៉ុន្តែ​ខ្ញុំ​ក៏​យល់​ដែរ​ថា ទីផ្សារ​បាន​ប្រែប្រួល​ពោល​គឺ​តម្លៃ​បាន​កើនឡើង​ថែម​ទៀត​»​។

ខ្សែបម្រើ​ក្លិប Bruno Fernandes នៅ​ក្លិប Sporting CP កីឡាករ Sean Longstaff នៅ​ក្លិប Newcastle និង​កីឡាករ Sergej Milinkovic-Savic នៅ​ក្លិប Lazio ក៏​ត្រូវ​បាន​ក្លិប Man Utd កំពុង​ធ្វើការ​ទាក់ទង​ជាមួយ​ផង​ដែរ​។

វិធី​ដោះស្រាយ​របស់​ក្លិប Man Utd នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នេះ​ពេលខ្លះ​ត្រូវ​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ ប៉ុន្តែ​លោក Solskjaer បាន​និយាយ​ថា​ក្លិប​នេះ​សុំ​ឲ្យ​សមាជិក​ក្រុម​ធ្វើការ​អត់ធ្មត់​បន្តិច​។

លោក Solskjaer បាន​និយាយ​ថា​៖ «​យើង​បាន​និង​កំពុង​ទាក់ទង​ជាមួយ​កីឡាករ​ជាច្រើន ហើយ​ខ្ញុំ​ជឿ​ថា​អ្នក​ពិតជា​មិន​ជឿថា យើង​កំពុង​តែ​ធ្វើ​ដូច្នេះ​នោះ​ទេ​»​។

គ្រូបង្វឹក​សញ្ជាតិ​ន័រវែស​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​គិត​ថា ពេល​ខ្លះ​ក្លិប Man Utd ត្រូវតែ​ហ៊ាន​ចំណាយ​ធនធាន​ដែល​យើង​មាន​ដើម្បី​ទិញ​យក​កីឡាករ​ថ្មី​ថែម​ទៀត​ព្រោះ​យើង​កំពុង​តែ​រស់នៅ​ក្នុង​ពិភពលោក​បែប​នេះ​ឯង​»​។

គ្រូបង្វឹក​វ័យ ៤៦ ​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ចំណាយ​ពេលវេលា​ប៉ុន្តែ​យើង​មិន​ហ៊ាន​ចំណាយ​ច្រើន ខណៈ​យើង​ចង់​បាន​មនុស្ស​ និង​កីឡាករ​ល្អ​សួរ​ថា តើ​វា​អាច​ទៅ​រួច​ដែរ​ទេ​?»៕ SN

អត្ថបទគួរចាប់អារម្មណ៍