The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Son ពិត​ជា​សោក​ស្ដាយ​ ចំពោះ​ការ​បង្ក​កំហុស​ដល់​កីឡាករ​ Gomes

Son ពិត​ជា​សោក​ស្ដាយ​ ចំពោះ​ការ​បង្ក​កំហុស​ដល់​កីឡាករ​ Gomes

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ​ Son​ Heung-min​ របស់​ក្រុម​ Tottenham ក្នុងការប្រកួតកាលពីយប់មិញ។ រូបថត AFP

Son ពិត​ជា​សោក​ស្ដាយ​ ចំពោះ​ការ​បង្ក​កំហុស​ដល់​កីឡាករ​ Gomes

ក្រុងឡុងដ៍ៈ ខ្សែ​ប្រយុទ្ធ​ Son​ Heung-min​ របស់​ក្រុម​ Tottenham បាន​សុំ​ទោស​ចំពោះ​ការ​រួម​ចំណែក​របស់​រូប​គាត់​ក្នុង​ការ​បង្ក​របួស​ដ៏​កាច​សាហាវ​ដល់​កីឡាករ​ Andre​ Gomes និង​និយាយ​ថា​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពិត​ជា​មាន​អារម្មណ៍​តឹង​តែង​មែន​ទែន​។

កីឡាករ Son មាន​ទឹក​មុខ​ស្រងោត​ស្រងាត់​បន្ទាប់​ពី​​មាន​ការ​ប៉ះ​ជា​មួយ​កីឡាករ​ Gomes​ ក្នុង​ការ​ប្រកួត​​ស្មើ​ ១-១ ជា​មួយ​ក្លិប Everton ​កាល​ពី​ថ្ងៃ​អាទិត្យ​នៃ​ក្រប​ខ័ណ្ឌ​ Premier ​League ដែល​បាន​ធ្វើ​ឲ្យ​​ខ្សែ​ម្រើរូបនេះបាក​ក​ជើង​ស្ដាំ​នៅពេល​រូប​គេបាន​ជ្រុល​​ទៅ​បុក​នឹង​កីឡា​ករ​ Serge Aurier ។​

កីឡា​ករ​ជម្រើស​ជាត​​កូរ៉េ​​ខាង​​ត្បូង​រូប​នេះ​បាន​ទទួល​កាត​ក្រហម​ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ដក​ការ​ពិន័យ​នោះ​វិញ ហើយ​រូប​គាត់​ថែម​ទាំង​រក​បាន​​ ២​ គ្រាប់​​ ក្នុង​ការ​ប្រកួត​ដែល​​​​ក្រុម Tottenham ​​បាន​ឈ្នះ​​ក្រុម​ Red Star Belgrade ៤-០ នៃ​ក្រប​ខ័ណ្ឌ Champions ​League កាល​ពី​ថ្ងៃ​ពុធ​។

បន្ទាប់​ពី​រក​បាន​ ៥​ គ្រាប់ ​ក្នុង​ ៤​ ប្រកួត​ នៃ​ក្រ​ប​ខ័ណ្ឌ​អឺរ៉ុប​នៅ​រដូវ​កាល​នេះ​ កីឡាករ​ Son បាន​អរគុណ​មិត្ត​រួម​ក្រុម​និង​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​បាន​ជួយ​គាត់​ឲ្យ​ឆ្លង​កាត់ ១​​ សប្តាហ៍​ ដ៏​លំបាក​មក​នេះ​​។

កីឡាករ​រូប​នេះ​បាន​ប្រាប់​ BT ​Sport​ ថា៖ «​ជា​ការ​ពិត ​វា​ពិត​ជា​លំបាក​ណាស់​ពីរ​បី​ថ្ងៃ​នេះ​ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​ ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​​ដោយ​មាន​ការ​ជួយ​គាំទ្រ​ទាំង​ពី​អ្នក​គាំទ្រ​និង​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​»​។

កីឡាករ​ Son បាន​បន្ថែម​ថា៖ «​ខ្ញុំ​អាច​និយាយ​បាន​ថា​ ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ចំពោះ​គ្រោះ​ថ្នាក់​និង​ស្ថាន​ភាព​នេះ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​ផ្តោត​អារម្មណ៍​ទៅ​លើ​ក្រុម ​ហើយ​ខ្ញុំ​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត​ ​ហើយ​វា​ជា​ការ​ឆ្លើយ​តប​ត្រឹម​ត្រូវ​សម្រាប់អ្នក​ទាំង​អស់​គ្នា​​ដែល​បាន​គាំទ្រ​ខ្ញុំ​»​។

ជ័យ​ជម្នះ​សម្រាប់​ក្រុម​ Tottenham នេះ​ គឺ​ជា​ការ​ប្រកួត​​ឈ្នះ​នៅ​ក្រៅ​ទឹក​ដី​របស់​ខ្លួន​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៨ ​ខែ​ឧសភា​ និងធ្វើ​ឲ្យ​ពួក​គេ​ឈរ​នៅ​លេខ​២​នៅ​ក្នុង​ពេល​ B បន្ទាប់​ពី​ក្រុម Bayern និង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ ​នៃ​ក្រប​ខ័ណ្ឌ ​Champions ​League​៕​ AFP/SN

អត្ថបទគួរចាប់អារម្មណ៍