The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Spurs ទំនង​អាច​​ពិភាក្សា​រឿង​ផ្ទេរ ក្រោយ Bale ធ្វើ​បាន​ហ៊ែត​ទ្រិក​​




Spurs ទំនង​អាច​​ពិភាក្សា​រឿង​ផ្ទេរ ក្រោយ Bale ធ្វើ​បាន​ហ៊ែត​ទ្រិក​​

Content image - Phnom Penh Post
Bale (កណ្ដាល) ស៊ុត​គ្រាប់​បាល់​បើក​ឆាក​ឱ្យ​ Spurs នាំ​មុខ Sheffield ១-០ អំឡុង​ការ​ប្រកួត​ នៅ​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អាទិត្យ​។

Spurs ទំនង​អាច​​ពិភាក្សា​រឿង​ផ្ទេរ ក្រោយ Bale ធ្វើ​បាន​ហ៊ែត​ទ្រិក​​

ក្រុង​ឡុងដ៍​: លោក Ryan Mason ដែល​ជា​គ្រូ​បង្វឹក​បណ្តោះ​អាសន្ន​របស់​ក្រុម TottenhamHotspur (Spurs) បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា ការ​ចរចា​ណាមួយ​រវាង​ក្លិប និង​កីឡាករ​ខ្ចី​ជើង Gareth Bale នឹង​មិន​កើត​ឡើង​ឡើយ នៅ​មុន​ដំណាច់​រដូវកាល​នេះ បន្ទាប់​ពី​កីឡាករ​រូប​នេះបង្ហាញ​នូវ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​​ ដោយ​ការ​ស៊ុត​បញ្ចូល​ទីបាន​ ៣ គ្រាប់ (ហ៊ែតទ្រិក​)។

ខ្សែ​ប្រយុទ្ធ Bale ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម​យក្ស Real Madrid ​នៅ​ក្រប​ខ័ណ្ឌ LaLiga ធ្វើ​បាន​យ៉ាង​ល្អ​​ប្រសើរ​នូវ​ការ​ស៊ុត​បញ្ចូល​ទី​បន្ត​បន្ទាប់​​របស់​ខ្លួន​ ដែលមាន​ចំនួន ៨ ​គ្រាប់​ ពីការ​ចូល​លេង​ ៨​ ហ្គេម នៅ​ក្របខ័ណ្ឌ Premier League ហើយ​ ៣ គ្រាប់​ចុង​ក្រោយ​នេះ កើត​ឡើង​ក្នុង​ជ័យ​ជម្នះ​ ៤-០ របស់ Spurs លើ​ក្រុម​ធ្លាក់​ទៅ​លីគ​ទី២​ រួច​ហើយ Sheffield United​។

នៅ​មុន​នេះ​​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វេលល៍ Bale បាន​ធ្វើ​ការបញ្ជាក់​ឱ្យ​ដឹង​ថា រូបគេ​នឹង​ត្រឡប់​ទៅ​កាន់​ក្រុង​ម៉ាឌ្រីដ​វិញនា​រដូវកាល​ក្រោយ ដែល​នៅ​ទី​នោះ គេ​មាន​កុង​ត្រា​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ ២០២២ តែ​ការ​មាន​ទម្រង់​លេង ដូច​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ ប្រហែល​ជា​​ក្រុម​ Spurs ដូរ​គោល​ដៅ​របស់​ខ្លួន ដោយ​ធ្វើ​យ៉ាង​ណា​រក្សា​រូប​គេ​ឱ្យ​បាន​។​

តែ​យ៉ាង​ណា​សម្រាប់​គ្រូបង្វឹក លោក Mason បាន​ប្រាប់​ថា​៖ «ខ្ញុំ​យល់​ថា​​ នោះ​គឺ​ការ​ចរចា​នៅ​ដំណាច់​រដូវ​កាល​រវាង​ Gareth (Bale) ក្លិប និង​ក្លិប​អាណាព្យាបាល​របស់​គេ។ រី​ឯ​​ការ​ផ្ដោត​អារម្មណ៍​ និង​អាទិភាព​ជា​ចម្បង​របស់​ពួក​យើង​ គឺ​ការ​ប្រកួត​នា​ពេល​បន្ទាប់​»​។

គ្រូបង្វឹក​បណ្ដោះ​អាសន្ន​រូប​នេះ បាន​បន្ថែម​ថា​៖ «ស្ដាប់​ទៅ​ដូច​ជា​ពាក្យ​សម្ដី​ដោះ​សា តែ​វា​ជា​ការ​ពិត​។ ខ្ញុំ​រីក​រាយ ដែល​គេ​រីក​រាយ។ ខ្ញុំ​យល់​ថា ការ​សម្រេច​ចិត្ត​នា​ពេល​នេះ និង​អាទិភាព​ចម្បង គឺ​ Gareth ត្រៀម​ខ្លួន​ហ្វឹក​ហាត់ ហើយ​គេ​រីក​រាយក្នុង​ការ​ហ្វឹក​ហាត់​»​។

កីឡាករ​ Bale ស៊ុត​ហ៊ែតទ្រិក​បាន​ចំនួន ៧​ ដង​ហើយ ក្នុង​ការ​ប្រកប​​អាជីព​ជាមួយ​ក្លិប​របស់​គេ ក្នុង​នោះ ៣​ ដង ធ្វើ​បាន​ជាមួយ​ក្រុម​ Spurs នេះ ខណៈ ៤​ ដង ជាមួយក្រុម Real។ រូប​គេបាន​​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​វេលល៍​ទី៦ ដែល​ស៊ុត​បញ្ចូល​ទី​បាន ៥០ ​គ្រាប់ នៅ Premier League ហើយ​ជា​អ្នក​ទី១ គិត​តាំង​ពី​ខ្សែ​ប្រយុទ្ធ Craig Bellamy ធ្វើ​បាន​ដល់​ចំនួន​ហ្នឹង កាល​ពី​ខែធ្នូ​ ឆ្នាំ​ ២០០៦​៕AFP/VN

អត្ថបទគួរចាប់អារម្មណ៍