ក្រុង​បាងកក​: សហព័ន្ធ​វាយ​សី​អន្តរជាតិ (BWF) បាន​ឱ្យដឹង​ នៅ​ព្រហស្បតិ៍​នេះថា​ ការ​ប្រកួត​វាយ​សី ក្នុង​កម្មវិធី Thailand Open 2021 នៅ​ប្រទេស​ថៃ ពិត​ជា​មាន​សុវត្ថិភាព ក្នុង​ការ​បន្ត​ដំណើរ​ទៅមុខ បន្ទាប់​ពី​មានវិជ្ជមាន​វីរុស​កូរ៉ូណា​ចំនួន ៣​​ ករណី នៅ​ពី​ថ្ងៃ​ដំបូង​នេះ​។

កីឡាករ​សញ្ជាតិ​អេហ្ស៊ីបម្នាក់ បាន​ដក​ខ្លួន ហើយ​គ្រូបង្វឹក​ជន​ជាតិ​អាល្លឺម៉ង់ និងសមាជិក​របស់​ក្រុម​បារាំង ១ រូប ​កំពុង​ស្ថិត​ក្រោម​ការ​តាម​ដាន​របស់​ពេទ្យ ក្រោយ​ធ្វើ​តេស្ត​វិជ្ជមាន នៅ​ឯ​កន្លែង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​វាយ​សី​នេះ​។

អត្ត​ពលិក ៣ នាក់​ផ្សេង​ទៀត ក៏​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដែរ មុន​ពេល​គ្រូពេទ្យ​បញ្ជាក់​ថា ពួក​គេ​បាន​ឆ្លង​ជំងឺ​ជា​ប្រវត្តិ​សាស្ត្រ​របស់​ពិភពលោក។ តែ​មន្រ្តី​សុខា​ភិបាល​របស់​ថៃ​ បាន​សម្រេច​ថា ព្រឹត្តិការណ៍​នេះ អាច​បន្ត​រៀប​ចំ​ជា​ធម្មតា​។ នេះ​បើ​តាម​ការ​ដឹង​ពី BWF​។

«​ការ​ប្រកួត​ប្រជែង ត្រូវ​បាន​វាយ​តម្លៃ​ថា មាន​សុវត្ថិភាពក្នុង​ការ​ឱ្យ​រៀប​ចំ​បន្តដោយ​មន្ត្រី​សុខា​ភិបាល​របស់​ប្រទេស​ថៃ​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​ស្ថាប័ន​គ្រប់​គ្រង​កីឡាវាយ​សី ឱ្យដឹង​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន ដែល​បន្ថែមឱ្យ​ដឹង​ទៀត​​ថា គ្រប់កីឡាករ​ទាំង​អស់​ដែល​ធ្វើ​តេស្តនៅ​ថ្ងៃ​អង្គារ​ គឺ​អវិជ្ជមាន​។

Thailand Open 2021 គឺ​ជា​កម្មវីធី​ទី ១ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ចំនួន ៣ ជាប់​ៗ​គ្នា ដែល​រៀប​ចំ នៅក្រុង​បាង​កក ខណៈ​ការ​ប្រកួត​វាយសី ចាប់​ផ្ដើម​មាន​សកម្មភាពឡើង​​វិញហើយ ក្រោយឆ្នាំ​២០២០ មាន​ការ​រំខាន​ដោយ​វីរុសកូរ៉ូណា​៕ AFP/VN