សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប អឺរ៉ុប​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ ថា ក្លិប​នានា​ដែល​ហិរញ្ញវត្ថុ​របស់​ខ្លួន​ត្រូវ​បាន​ស្ថិត​ក្រោម ការ​ត្រួត​ពិនិត្យ​រួច​ជា​ស្រេច​ដោយ​ផ្នែក​ច្បាប់​ប្រកួត​ប្រជែង​ផ្នែក​ហរិញ្ញវត្ថុ​ដោយ​យុត្តិធម៌ (Financial Fair Play) ប្រហែល​ជា​មិន​ទាន់​ស្ថិត​ក្នុង​ភាព​ស្អាត​ស្អំ​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​ទៅ​តាម​អង្គភាព គ្រប់គ្រង​កីឡា​បាល់​ទាត់​ទ្វីប អឺរ៉ុប​មួយ​នេះ។

ក្នុង​រយៈពេល​តិច​ជាង ១ សប្តាហ៍ ក្រោយ​ពី ការ​ប្រកាស​ចុង​ក្រោយ​បំផុត​ក្នុង​របាយការណ៍​របស់ Football Leaks អង្គភាព UEFA បាន​បញ្ជាក់​ថា ខ្លួន​អាច​នឹង​បើក​ករណី​ដែល​ត្រូវ​បាន​រាប់​បញ្ចូល​កាល​ពី​មុន​ឡើង​វិញ ប្រសិន​បើ​មាន​ព័ត៌មាន​ថ្មី​ផ្ទុះ​ឡើង។

ក្លិប​ដែលជា​ដៃគូ​របស់ UEFA នឹងត្រូវ​ប្រឈមមុខ​នឹង​ការត្រួតពិនិត្យ​ប្រចាំឆ្នាំ​ប្រឆាំង​នឹង​ការ​ប្រព្រឹត្ត​ល្មើស​ផ្សេងៗ ហើយ​ក្លិប​ជាច្រើន​បាន​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត ខណៈ​ក្លិប​ទាំង​នោះ​ក៏​អាច​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម ឬ​មាន​ភាព​ស្អាត​ស្អំ​ផង​ដែរ។

ប៉ុន្តែ បច្ចុប្បន្ន UEFA អាច​នឹង​ត្រួតពិនិត្យ​ករណី​ដែល​ត្រូវបាន​បិទ​រួច​ជា​ស្រេច៕