The Phnom Penh Post Search

Search form

Wolves ចុះ​ហត្ថ​​លេខា​ជា​មួយនឹង​​ខ្សែ​បម្រើ​ស្លាប​អេ​ស្ប៉ាញ Traore

Content image - Phnom Penh Post
ខ្សែ​បម្រើ​ស្លាប​អេ​ស្ប៉ាញ Adama Traore ចាក​ចេញពី​ក្លិប Middlesbrough ទៅកាន់​ក្លិប Wolverhampton Wanderers​។ AFP

Wolves ចុះ​ហត្ថ​​លេខា​ជា​មួយនឹង​​ខ្សែ​បម្រើ​ស្លាប​អេ​ស្ប៉ាញ Traore

ក្រុង​ឡុងដ៍: ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អេ​ស្ប៉ាញ Adama Traore កាល​ពី​ថ្ងៃ​ពុធ បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៥​របស់​ក្លិប Wolverhampton Wanderers ដែល​លេង​ក្នុង​​ក្រប​ខ័ណ្ឌ Premier League ក្នុង​ពេល​ជិត​បើក​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ក្រោយពី​ចាក​ចេញពីក្លិប Middlesbrough របស់​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២​។

កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ ដែល​បាន​បង្ហាញ​ជា​អន្តរ​ជាតិ​សម្រាប់​ក្រុម​អេ​ស្ប៉ាញ​​ក្នុង​​រាល់​កម្រិត​អាយុ​ទាំង​អស់​រហូត​ដល់​អាយុ​ក្រោម​២១​ឆ្នាំ​នោះ បាន​ចុះ​ហត្ថលេខា​រយៈពេល​​៥​ឆ្នាំ សម្រាប់​ផ្ទេរ​ក្នុង​តម្លៃខ្លួន​១៨​លាន​ផោន (ស្មើ​នឹង​២៣​លាន​ដុល្លារ​អាមេរិក​)​។

Traore បាន​​អភិវឌ្ឍ​ចេញ​ពី​សា​លា​យុវ​ជន​របស់​ក្លិប Barcelona នៅមុន​​ពេល​ចុះ​ហត្ថ​ជា​មួយ​នឹងក្លិប Aston Villa ក្នុង​ឆ្នាំ​២០១៥ ដោយ​រូប​គេ​បាន​ចំណាយ​​​ពេល​១​រដូវកាល​នៅ​ទី​នោះ ប៉ុន្តែ បានធ្លាក់​ចេញ​ពី​ការ​ចាប់​អារម្មណ៍ និង​បាន​ផ្ទេរ​ទៅ​កាន់​ក្លិប Middlesbrough​។

រូប​គេ​បាន​​ជួប​ពេលវេលា​ដ៏​ជោគ​ជ័យ​កាល​ពី​រដូវកាល​មុន បើ​ទោះ​បី Middlesbrough បាន​បរា​ជ័យ​ក្នុង​ការ​ប្រជែង​សិទ្ធិ​ទៅកាន់ Premier League ក្នុង​វគ្គ Playoff ក៏ដោយ ខណៈ​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់ និង​ជួយ​ឲ្យ​​មិត្ត​រួម​ក្រុម​រក​បាន​១០​គ្រាប់​ផ្សេង​ទៀត​។

Wovles បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​លើ​គេហ​ទំ​ព័រ​របស់​ខ្លួន​ថា៖ «កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ បាន​បំពេញ​​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​របស់​គេ កាល​ពី​ថ្ងៃ​អង្គារ​ និង​បាន​ចុះ​ហត្ថលេខា​រយៈពេល​៥​ឆ្នាំ​នៅ​កីឡដ្ឋាន Molineux​»​៕ IS

អត្ថបទគួរចាប់អារម្មណ៍