រាល់យុទ្ធនាការទាំងអស់នៃ World Cup ទាក់ទាញអ្នកគាំទ្រជាច្រើនមកពីប្រទេសដែលមិនឈ្នះសិទ្ធិទៅលេង។ ប៉ុន្តែ នៅឆ្នាំនេះ ក្នុងប្រទេសរុស្ស៊ី កុលសម្ព័ន្ធដ៏ពិសេសមួយ បានបង្កើតឲ្យមានការចាប់អារម្មណ៍ទៅលើចំនួនអ្នកចូលរួមទស្សនាច្រើនជាងពេលមុន។
ពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋានជាច្រើន ក្រោមការតុបតែង និងការស្លៀកពាក់ឯកសណ្ឋានក្រុមខ្លាំងៗ និងកីឡាករឆ្នើមៗជាច្រើនក្នុងពិភពលោក ប៉ុន្តែ ពួកគេមិនបំភ្លេចការបញ្ចូលទង់ជាតិចិនចូលក្នុងជាមួយការតុបតែងនោះឡើយ មិនថា គូសលើមុខ ឬនាំយកទង់ជាតិតាមខ្លួនក៏ដោយ។ ប្រទេសដែលមានអត្រាប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោកមួយនេះ បានទិញសំបុត្រចូលរួមទស្សនាការប្រកួត World Cup ដល់ទៅ ៤០២៥១ សន្លឹក។
នេះបើយោងទៅតាមតួលេខដែលត្រូវបានចេញផ្សាយកាលពីដើមខែមិថុនា ដោយអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA៕