The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​អាល់​កៃដា សម្លាប់​មនុស្ស២៦​នាក់ ខណៈ​​មេ​ដឹក​នាំ​យេម៉ែន​ថ្មី ស្បថ​​ចូល​កាន់​​តំណែង

ក្រុម​អាល់​កៃដា សម្លាប់​មនុស្ស២៦​នាក់ ខណៈ​​មេ​ដឹក​នាំ​យេម៉ែន​ថ្មី ស្បថ​​ចូល​កាន់​​តំណែង

ក្រុម​អាល់​កៃដា សម្លាប់​មនុស្ស២៦​នាក់ ខណៈ​​មេ​ដឹក​នាំ​យេម៉ែន​ថ្មី ស្បថ​​ចូល​កាន់​​តំណែង

YEMEN_B
YEMEN_B

ក្រុង​សាណា/​អាដែនៈ គ្រាប់​បែក​អត្ត​ឃាត​មួយ​ដែល​ក្រុម​អាល់​កៃដាអះ​អាង​​ទទួល​ខុស​ត្រូវ​ បាន​សម្លាប់​​​​មនុស្ស​យ៉ាង​តិច ​២៦​នាក់​នៅ​ខាង​ក្រៅ​វិមាន​ប្រធានា​ធិបតី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​យេម៉ែន​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​​ប្រធានា​ធិបតី​ដែល​ទើប​នឹងជាប់​ឆ្នោត​ថ្មីថ្មោង បាន​ស្បថ​ចូល​កាន់​​តំណែង​ និង​បាន​និយាយ​ថា ​​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​អ៊ិស្លាម​និ យម​​ជា«​ភារ​កិច្ច​ជាតិ​មួយ​»​។

រថ​យន្ត​មួយ​គ្រឿង ត្រូវ​បានគេ​បើក​ទៅ​គ្លោង​ទ្វា​អគារ ​នៅ​ក្រុង​កំពង់​ផែ​ មូ​កាឡា ជា​ក្រុង​ធំ​ទី​៤​របស់​យេម៉ែន ជា​ទី​ដែល​លោក ាប់​-រ៉ាប់​ប៊ូ​ ម៉ាន់​សួរ​ ហាឌី បានស្បថ​ចូល​កាន់​​​តំណែង​។

មនុស្ស​រាប់​សិប​នាក់ ​រង​របួស​។ អភិបាល​ខេត្ត​ ហា​ត្រា​ម៉ៅ លោក ខាលីដ សាអ៊ីដ​ អាល់-ដេនី បាន​ថ្លែង​ថា ២០​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​​​គឺជា​ទាហាន ហើយ​ការ​ស៊ើប​ អង្កេត​មួយ កំពុង​ត្រូវ​​បាន​ធ្វើ​ឡើង​​ដើម្បី​បញ្ជាក់​អត្ត​សញ្ញាណ​ជន​​គ្រាប់​បែកអត្ត​ឃាត​។

យោង​តាម​សារ​អត្ថ​បទ​ដែល​គេ​បញ្ជូន​មក​រ៉យ​ទ័រ និង​ប្រព័ន្ធឃោស​នា​​ផ្សេង​​ទៀត​ បាន​​ឲ្យ​ដឹង​ថា ក្រុម​អាល់​​កៃដាបាន​អះ​អាង​​ទទួល​ខុស​ត្រូវ​ និង​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​«​ជនសង្គ្រាម​​​សាសនា​ម្នាក់​»។​

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

អត្ថបទគួរចាប់អារម្មណ៍