ក្រុងបៃរូតៈ ក្រុមសកម្មជនប្រឆាំង បាននិយាយថា ទាហានស៊ីរី បានប្រើរថក្រោះ និងការបាញ់កាំភ្លើងត្បាល់ បាញ់ផ្លោងដាក់ក្រុងហូម ហើយទាហានបានវាយប្រ-ហារទីតាំងរឹងមាំរបស់ក្រុមឧទ្ទាមជាច្រើនទៀតកាលពីថ្ងៃអាទិត្យ ដោយធ្វើឲ្យមនុស្សយ៉ាងតិច២៤នាក់បានស្លាប់។
ជាមួយនឹងការបង្ហូរឈាមមិនបានបង្ហាញពីនូវសញ្ញាថយចុះ ប្រេសិតសន្តិភាពអ.ស.ប.- សម្ព័ន្ធអារ៉ាប់សម្រាប់ស៊ីរីលោកកូហ្វី អា ណាន់ បានឡើងយន្តហោះទៅកាន់ក្រុងម៉ូស្គូ ដោយស្វែងរកការគាំទ្រពីរុស្ស៊ីសម្រាប់កិច្ចប្រឹងប្រែងរបស់លោកដើម្បីទទួលបាននូវបទ ឈប់បាញ់មួយ។
បណ្តារដ្ឋលោកខាងលិចនិងអារ៉ាប់ ចង់ឲ្យប្រធានាធិបតីបាសារ អាល់-អាសាដ លាលែង ប៉ុន្តែរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ស៊ីរី បានដាក់បន្ទុកលើក្រុមឧទ្ទាមប្រដាប់អាវុធ និងអ្នកគាំទ្របរទេសពួកគេឲ្យចាប់ផ្តើមមុន។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។