ក្រុងគែរ: ក្រុមជាគូប្រជែងបាននិយាយពីថ្ងៃអាទិត្យថា ធម្មនុញ្ញដែលសភាគ្រប់គ្រងដោយក្រុមអ៊ិស្លាមនិយមបានព្រាងនោះ ត្រូវបានពលរដ្ឋអេហ្ស៊ីបភាគច្រើនព្រម ទទួលយកតាមរយៈការបោះឆ្នោតប្រជាមតិមួយ បន្ទាប់ពីមានការបោះឆ្នោតមួយដែលក្រុមប្រឆាំងបាននិយាយថានាំឲ្យមានការបែកបាក់គ្នានៅទូទាំងរដ្ឋពិភពអារ៉ាប់ដ៏មានប្រជាជនច្រើនបំផុតនេះ។
ក្រុមភាតរភាពមូស្លីមដែលបានជួយឲ្យលោកប្រធានាធិបតី ម៉ូហាម៉េត មួរស៊ី ឡើងកាន់អំណាចនៅក្នុងការបោះឆ្នោតកាលពីខែមិថុនាបាននិយាយថា អ្នកបោះឆ្នោតចំ នួន៦៤ភាគរយបានគាំទ្រធម្មនុញ្ញនេះ បន្ទាប់ពីការបោះឆ្នោតជុំទីពីរដែលបានបញ្ចប់ការបោះឆ្នោតចុងក្រោយកាលពីថ្ងៃសៅរ៍។ ក្រុមនេះបានលើកឡើងពីលទ្ធផលមិនផ្លូវការណ៍។
មន្ត្រីក្រុមភាតរភាពម្នាក់ដែលកំពុងស្ថិតនៅក្នុងបន្ទប់ប្រតិបត្តិការឃ្លាំមើលការបោះឆ្នោត បានប្រាប់រ៉យទ័រថា៖ «យោងតាមការគណនារបស់យើង លទ្ធផលចុងក្រោយនៃជុំទីពីរនេះគឺជាការបោះឆ្នោត«យល់ព្រម»ចំនួន៧១ភាគរយ ហើយលទ្ធផលសរុបនៃជុំទាំងពីរ គឺចំនួន៦៣,៨ភាគរយ ទទួលយល់ព្រម»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។