The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គិភ័យ​ក្នុងពន្ធ​នាគារ​នៅ​​ហុងឌូរ៉ាស់ សម្លាប់​​ទណ្ឌិត​ជិត​៣៦០​នាក់​

អគ្គិភ័យ​ក្នុងពន្ធ​នាគារ​នៅ​​ហុងឌូរ៉ាស់ សម្លាប់​​ទណ្ឌិត​ជិត​៣៦០​នាក់​

អគ្គិភ័យ​ក្នុងពន្ធ​នាគារ​នៅ​​ហុងឌូរ៉ាស់ សម្លាប់​​ទណ្ឌិត​ជិត​៣៦០​នាក់​

HONDURAS_B
HONDURAS_B

ខេត្តកូម៉ាយ៉ាគួៈ ប្រធានាធិបតី​ហុងឌុយរ៉ាស​​ លោក​ ​ព័រហ្វីរីយ៉ូ ​ឡូបូ បាន​​សន្យា​​ធ្វើការ​ស៊ើប​អង្កេត​«ដ៏​ពេញ​លេញ​និង​មាន​​តម្លា​ភាព​»​មួយ បន្ទាប់​ពី​អគ្គី​​ភ័យ​​មួយ​​នៅ​ឯ ពន្ធ​នាគារ​មួយ បាន​សម្លាប់​អ្នក ទោស​ ជិត​៣៦០​នាក់​។

លោកឡូបូ បាន​បញ្ឈរ​ជើង​ក្រុម​មន្រ្តី​គុក​ក្នុង​តំបន់​ និង​ក្រុម​មន្រ្តី​គុក​ជាតិ​ ខណៈដែល​​ការ​ស៊ើបអង្កេត​លើ​សោកនាដ​កម្ម​«​ដែល​មិន​អាច​ទទួល​យក​បាន​»​នៅ​ឯ​​ពន្ធនាគារ​​ ក្នុង​ខេត្ត​កូ​ម៉ា​យ៉ាគួ ត្រូវ​បាន​ធ្វើ។

ជន​រង​គ្រោះ​ជា​ច្រើន ត្រូវបាន​ឆេះ ឬ​​ត្រូវ​ថប់​ដង្ហើម​​ដល់​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​​របស់​​​ពួក​គេ​។

ក្រុម​​មន្រ្តីបារម្ភ​ថា​​អ្នក​ស្លាប់​អាច​នឹង​កើត​ឡើង​ដល់ជាង​៣៦០​នាក់​ ខណៈ​ទណ្ឌិត​រាប់​សិប​នាក់​ផ្សេង​ទៀត​នៅ​តែ​បាត់​ខ្លួននៅ​ឡើយ​។

អាជ្ញា​ធរកំពុង​​ព្យាយាម​កំណត់​​ថា​ តើ​​អគ្គី​ភ័យ​​នៅ​ក្នុង​ពន្ធ​នាគារ​ដែល​ដាក់​​អ្នក​ទោស​ច្រើន​ហួស​នេះ​ ត្រូវ​បាន​ទណ្ឌិត​ម្នាក់ចាប់​ផ្តើម​ដុត​ដោយ​​ចេតនាឬ​​ត្រូវ​បង្ក​ឡើង​ដោយ កំហុសអគ្គិសនី​​​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

អត្ថបទគួរចាប់អារម្មណ៍