ក្រុងវ៉ាស៊ីនតោន: មេបញ្ជាការយោធាកំពូលរបស់អាមេរិកទទួលបន្ទុកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំថ្មីរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន មើលទៅទំនងជាមិនបោះបង់កម្មវិធីនុយក្លេអ៊ែរ ការគំរាមកំហែងចំពោះតំបន់របស់លោក និងការជិះជាន់ដូចជាឪពុក និងជីតារបស់លោកដែរ។
លោកឧត្ដមនាវីឯក រ៉ូប៊ឺត វីឡាត ប្រមុខមេបញ្ជាការអាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក បាននិយាយថា៖«គាត់គឺជាត្រូលគីមម្នាក់ ហើយគាត់មានឪពុកមានិងប្អូនស្រីរបស់លោកគីម ជុងអ៊ីល និងអ្នកផ្សេងៗទៀតនៅជុំវិញ ដែលខ្ញុំគិតថាកំពុងជួយណែនាំទង្វើរបស់គាត់»។
ឧត្ដមនាវីឯករូបនេះ បានប្រាប់សវនាការគណៈកម្មការកងទ័ពរបស់ព្រឹទ្ធសភាអាមេរិកក្នុងក្រុងវ៉ាស៊ីនតោនថា៖ «ដូច្នេះនៅត្រង់ចំណុចនោះ យើងនឹងរំពឹងថានឹងគ្មានអ្វីខុសគ្មានច្រើនទេ។ យុទ្ធសាស្ត្រនេះ បានជោគជ័យពេញពីរជំនាន់ហើយ»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។