The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អេក្វាឌ័រ​ថា អង់​គ្លេសដក​ការ​​ព្រមាន​​វាយ​ឆ្មក់​ស្ថាន​ទូត​

អេក្វាឌ័រ​ថា អង់​គ្លេសដក​ការ​​ព្រមាន​​វាយ​ឆ្មក់​ស្ថាន​ទូត​

អេក្វាឌ័រ​ថា អង់​គ្លេសដក​ការ​​ព្រមាន​​វាយ​ឆ្មក់​ស្ថាន​ទូត​

WIKILEAKS_B
WIKILEAKS_B

ក្រុង​គីតូៈ ​ប្រធានា​ធិបតីអេក្វាឌ័រ​លោក រ៉ា-ហ្វាអែល កូរៀ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា អង់​គ្លេស បាន​ដក​ការ​គំរាម​កំហែង​ឆ្មក់​ចូល​ស្ថាន​ទូត​របស់​​អេក្វាឌ័រ​​នៅ​ក្រុង​ឡុងដើម្បី​ចាប់​ខ្លួន​ស្ថាប​និក​គេហ​ទំព័រ​វីគីលីក លោក ជូលៀន អាសាង​ដែល​បាន​ជ្រោក​កោន​នៅ​ទី​នោះ​ ​ដោយ​​​ កាត់​បន្ថយ​​ការ​ប្រឈម​មុខ​ខាង​​ការ​ទូត​។

ក្នុង​សន្ទរកថា​ប្រព័ន្ធ​ឃោសនា​ប្រចាំ​សប្តាហ៍​​មួយ​ លោក កូរៀ បាន​​ថ្លែងថា​៖ «​​យើងបាន​ពិ ចារណា​អំពី​ឧបទ្ទវហេតុ​​អកុសលនេះ​​ ​ប​ន្ទាប់​ពី​កំហុស​ឆ្គង​ការ​ទូត​ធ្ងន់​ធ្ងរ​មួយ​របស់​អង់​គ្លេស​ដែល​ក្នុង​នោះ​​ពួក​គេបាន​និយាយ​ថា ​ពួក​គេ នឹង​ ចូល​ស្ថាន​ទូត​របស់​យើង​»​។

នៅ​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​រដ្ឋា​ភិបាល​អេក្វាឌ័រ បាន​និយាយ​ថា ​ខ្លួនទទួល​បាន​«​ការ​ទាក់​ទង​ពី​ក្រសួង​ការ​បរទេស​អង់​គ្លេស​ដែល​​និយាយ​ថា មិន​មាន​ការ​គំរាមកំហែង​វាយ​ឆ្មក់​ចូល​ស្ថានទូត​នោះទេ​»​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។