The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្ងប់ស្ងៀម




ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្ងប់ស្ងៀម

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្ងប់ស្ងៀម

130902_4
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែ ពេលយាងចេញដំណើរទៅកាន់ទីក្រុងប៉េកាំង ហេង ជីវ័ន

ភ្នំពេញៈ ព្រះមហាក្សត្រ​ នរោត្តម សីហមុនី​ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំង​អស់​នៅ​ស្ងប់ស្ងៀម​ និង​ទុក​ឲ្យ​ជម្លោះ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ខែ​កក្កដា​​​ដោះ​ស្រាយ​ ដោយ​រដ្ឋធម្មនុញ្ញ​និង​​ស្ថាប័ន​សាធារណៈ​ពាក់​ព័ន្ធ​ ​ខណៈ​អ្នក​មួយ​ចំនួន​បាន​និយាយ​ថា នេះ​បង្ហាញ​ថា ព្រះ​អង្គ​ងាក​ទៅ​រក​ខាង​គណបក្ស​ប្រជា​ជនកម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច។

ព្រះ​អង្គ​បាន​មាន​ព្រះ​រាជ​បន្ទូល​​ថា៖ «​ប្រវត្តិសាស្រ្ត​បង្ហាញ​យើង​ថា ​ប្រទេស​ជាតិ​របស់​​យើង​បាន​បែកបាក់​គ្នា​​និង​បាន​រង​គ្រោះ​ច្រើន​ណាស់​។ ​ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​ប្រជាជន​ទាំង​អស់​បន្ត​នៅ​ស្ងប់ស្ងៀម​និង​មាន​សេចក្តី​ថ្លៃថ្នូរ​»។

ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុ​នី បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ជា​លើក​ទីពីរ​បន្ទាប់ពី​ការ​បោះ​ឆ្នោត ​ហើយ​លើក​នេះ​ចេញ​ពី​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «​ការ​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​គួរ​ផ្អែក​ទៅ​លើ​​រដ្ឋ​ធម្មនុញ្ញ​​និង​​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ពាក់​ព័ន្ធ​​ទៅ​តាម​​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​»។

ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ ​លោក ឡៅ ម៉ុង​ហៃ ​បាន​ថ្លែង​ថា ​ប្រជាជន​ជា​ច្រើន​មិន​មាន​ការ​ជឿជាក់​ចំពោះ​ស្ថាប័ន​បែប​នេះ​ ហើយ​លោក​​ជឿ​ថា​ ​សេចក្តី​ថ្លែង​ការណ៍​របស់​ព្រះ​មហា​ក្សត្រ​បង្ហាញ​ថា ព្រះ​អង្គ​ស្ថិត​នៅ​ខាង​គណបក្ស​ប្រជា​ជនកម្ពុជា​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ខ្លឹម​សារ​នៃ​លិខិត​គឺ​ស្រប​ទៅ​តាម​យុទ្ធសាស្រ្ត​​បស់​គណបក្ស​ប្រជា​ជន​កម្ពុជា​សម្រាប់​ការ​ដោះស្រា​យ​​បញ្ហា​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​ឲ្យ​មាន​មហា​បាតុ​កម្ម​...ដើ​ម្បីឲ្យ​ពួក​គេ​អាច​បង្កើត​សភា​​និង​រដ្ឋា​​ភិបាល​ថ្មី​បន្ទាប់​ពី​នោះ​»។ ​លោក​បាន​និយាយ​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​មានការ​គាំ​ទ្រ​ពី​ព្រះ​មហា​ក្សត្រ​ ដោយ​សរសេរ​ថា​«​ទូ​ល​ព្រះ​បង្គំ​សូម​ព្រះ​អង្គ​ចេញ​លិខិត​បន្ទាប់​ពីសេចក្តី​សម្រេច​ចុង​ក្រោយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​ការ​ប្រកាស​លទ្ធ​ផល​បោះឆ្នោត​»។

អ្នក​នាំពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ី​ផាន ​បាន​ថ្លែង​ថា​ វា​ជា​ការ​ប្រមាថ​ចំពោះ​ព្រះ​មហា​ក្សត្រ​​ដែល​លើក​ឡើង​ថា​​ព្រះ​អង្គ​ចូល​ខាង​ណា​មួយ​។

លោក​ថ្លែង​ថា​៖«​ព្រះ​មហាក្សត្រ​ជា​អ្នក​តំណាង​ការ​រួប​រួម​គ្នា​និង​សន្តិ​ភាព​»​។ «​សេចក្តី​ថ្លែង​ការណ៍​​របស់​ព្រះ​អង្គ​.ឆ្លុះ​បញ្ចាំង​នីតិរដ្ឋ​​និង​រដ្ឋធម្មនុញ្ញ​»។

លោក សឺន ស៊ូប៊ែរិ៍្ត ​ទី​ប្រឹក្សា​ព្រះ​មហា​ក្សត្រ​ បាន​ថ្លែង​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​ព្រះ​មហាក្សត្រ​​ទំ​នង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វត្តមាន​យោធា​នៅ​តាម​ផ្លូវ​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា វា​គឺ​ដោយ​សារ​តែ​មាន​វត្ត​មាន​យោធា​និង​រថ​ពាស​ដែក​»។

លោក សូប៊ែរ្តិ៍ បាន​ថ្លែង​ថា​ ព្រះ​មហា​ក្សត្រ​បាន​គង់​នៅ​ទី​ក្រុង​ប៉េកាំង​​តាំង​ពី​ថ្ងៃ​ទី​១២​ សី​ហា​ ​ដើម្បីពិនិត្យ​ព្រះ​រាជសុខភាព​​ ​នឹង​យាង​ត្រឡប់​មក​វិញ​​«​ទាន់​ពេល​សភា​ចាប់​ផ្តើម​បើក​សម័យ​ប្រជុំ​»​។

តាមរ​ដ្ឋធម្មនុញ្ញ​សម័យ​ប្រជុំលើក​ទី១​នៃ​សភា​ថ្មីត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​៦០​ថ្ងៃ​បន្ទាប់ពី​ការ​បោះឆ្នោត ​ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។