The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សហព័ន្ធ​សហជីព​និង​សហជីព​ប្រកាស​ជំហរ​ប្រកាន់​បក្ស​ផ្សេង​គ្នា

សហព័ន្ធ​សហជីព​និង​សហជីព​ប្រកាស​ជំហរ​ប្រកាន់​បក្ស​ផ្សេង​គ្នា

សហព័ន្ធ​សហជីព​និង​សហជីព​ប្រកាស​ជំហរ​ប្រកាន់​បក្ស​ផ្សេង​គ្នា

130715_03
ក្រុមកម្មករ កម្មការិនីរោងចក្រលើកដៃជាសញ្ញាលេខបួនគាំទ្រគណបក្សប្រជាជននៅឯកោះពេជ្រ ហេង ជីវ័ន

ភ្នំពេញៈ កម្មករ-កម្មការិនី​មក​ពី​រោងចក្រ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​ជា​១៥ ០០០​នាក់​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដង្ហែ​ក្បួន​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ បង្ហាញ​ពី​ឆន្ទៈ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ដែល​សហជីព​សេរី​កម្មករ​បាន​ប្រកាស​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ព្រឹក​ម្សិលមិញ។

លោក យ៉ាន សុធី វ័យ​២៣​ឆ្នាំ បាន​គ្រវី​ទង់​ជាតិ​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​បិទ​ស្លាក​សញ្ញា​លេខ​៤​នៅ​លើ​ថ្ពាល់​សង​ខាង​ខណៈ​ដែល​លោក បាន​ចូល​រួម​ជាមួយ​កម្មករ កម្មការី​រោងចក្រ ហើយ​លោក​ស្រែក​នៅ​ក្នុង​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ថា លោក ពិត​ជា​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច ដែល​មាន​លេខ​រៀង​ទី​៤​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​។ លោក​បាន​និយាយ​ថា ៖ «ខ្ញុំ​ស្រឡាញ់​គណបក្ស​ប្រជាជន ព្រោះ​បាន​ជួយ​ប្រទេស​របស់​យើង​ឲ្យ​មាន​សន្តិភាព ហើយ​កម្មករ កម្មការនី​មាន​ការងារ​ធ្វើ ខ្ញុំ​ជឿ​ថា គណបក្ស​ប្រជាជន​នឹង​ឈ្នះ​អាសនៈ​សភា​ជាតិ»។

លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ដែល​មាន​ជំហរ​គាំទ្រ​រដ្ឋាភិបាល និង​ជា​មេ​ដឹក​នាំ​ការ​ជួប​ជុំ​នេះ បាន​និយាយ​ថា សមាជិក​មក​ពី​សហជីព​ចំនួន​៦៤​ផ្សេង​ពី​គ្នា ដែល​ជិះ​រថយន្ត​ចំនួន​៥០០​គ្រឿង និង​ជិះ​ម៉ូតូ​ជាង​២​ពាន់​គ្រឿង បាន​មក​ចូល​រួម​ការ​ជួប​ជុំ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ លោក បាន​អះអាង​ថា​៖«យើង មាន​ផែនការ​ជួប​ជុំ​ជាមួយ​កម្មករ កម្មការនីចំនួន​១៥​ម៉ឺន​នាក់ ប៉ុន្តែ​អាជ្ញាធរ មិន​អនុញ្ញាត​ទេ ដោយ​សារ​តែ​បញ្ហា​ចរាចរណ៍ ដូច្នេះ​យើង កាត់​បន្ថយ​វា​មក​នៅ​ត្រឹម​១៥​ពាន់​នាក់​។ ពួក​គេ​មិន​មែន​មក​តែ​ពី​សហជីព​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មក​ពី​សហជីព​ផ្សេងៗ​ទៀត​ផង ព្រោះ​ពួក​គេ​ស្រឡាញ់​និង​គាំទ្រ គណបក្ស​ប្រជាជន ហើយ​យើង​ស្វាគមន៍​មនុស្ស​គ្រប់ៗ​គ្នា»។

អ្នក​គាំទ្រ គណបក្ស​ប្រជាជន និង​ជា​សមាជិក​សហជីព​កម្មករ​សេរី​លោក ហួន សុផាត វ័យ​៣០​ឆ្នាំ​បាន​និយាយ​ថា ទោះ​បី​ការ​គាំទ្រ​គណបក្ស​ប្រជាជន អាច​ធ្លាក់​ចុះ​ជាង​ប៉ុន្មាន​ឆ្នាំ​មុនៗ​ដោយ​សារ​យុវជន​បោះឆ្នោត គាំទ្រ​បក្ស​ផ្សេង​ក៏​ដោយ ក៏​លោក​នៅ​តែ​រំពឹង​ថា គណបក្ស​ប្រជាជន​នឹង​ឈ្នះ​ឆ្នោត​។ លោក បាន​ថ្លែង​បន្ត​ថា៖ «ការ​សន្យា​របស់​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ថា​នឹង​ដំឡើង​ប្រាក់​អប្បបរមា​ដល់​ទៅ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ ប្រសិន​បើ​ខ្លួន​ឈ្នះ មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ព្រោះ​ថៅកែ​មិន​ព្រម​ទេ។ គណបក្ស​ប្រជាជន កំពុង​តែ​ខិតខំ​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​ជា​បន្ត​បន្ទាប់​ដើម្បី​ឲ្យ​ដល់​កម្រិត​នោះ»។

អំពាវនាវ​ទៅ​ហ្វូង​មនុស្ស​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន លោក អ៊ិត សំហេង រដ្ឋ​មន្រី្ត​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា គណបក្ស​ប្រជាជន​ទាក់​ទាញ​វិនិយោគិន និង​ការងារ​ជា​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា។

រីឯ​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ថា សហជីព​របស់​លោក គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​ឡើង​ថា គោល​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ជា ការ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​ជា​អប្បបរមា​១៥០​ដុល្លារ​ក្នុង​មួយ​ខែ បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​ល្អ​បំផុត​សម្រាប់​កម្មករ កម្មការិនី។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ៖​«ខ្ញុំ​បាន​សម្រេច​ចិត្ត​គាំទ្រ​បក្ស ប្រឆាំង​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ដែល​ក្នុង​នោះ​តំណាង FTU ៧៦​រូប​ក្នុង​ចំណោម​៧៩​រូប មក​ពី​រោងចក្រ​ចំនួន​៣៧ បាន​សម្តែង​ការ​គាំទ្រ​ដល់​បក្ស​ប្រឆាំង​»៕ NR

អត្ថបទគួរចាប់អារម្មណ៍

  • កោះកុងៈ កូនអណ្តើក​ហ្លួង​ចំនួន ៣០ ​ក្បាល​បាន​ញាស់​ចេញពី​សម្បុក​នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS)​។

  • ភ្នំពេញៈ ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ គឺជា​ជំហាន​ចម្បង​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជាជន​ភាគច្រើន​ទទួលទាន​បាយ ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើតាម​មន្ត្រី​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

  • ភ្នំពេញ: ក្នុង​ចំណោម​ភោជនីយដ្ឋាន​ពោរពេញ​ដោយ​សិល្បៈ​ចម្អិន​ម្ហូបអាហារ ការ​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន​ភព​ផែន​ដី និង​បង្កប់​រឿង​រ៉ាវ​ប្រពៃណី​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​អេស្ប៉ាញ ប៉េរូ​សហរដ្ឋអាមេរិក​ ថៃ ដាណឺម៉ាក​ នូវែលសេឡង់ ចិន ជប៉ុន អ៊ីតាលី និង​ម៉ិកស៊ិក អាហារ​នៅ​​ផ្ទះ​ប្រពៃណី​បុរាណ​មួយ​​​តាម​ដង​ទន្លេ​មេគង្គ

  • ភ្នំពេញៈ ទាំង​អ្នកនយោបាយ អ្នកវិភាគ និង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចាត់ទុក​ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​រយៈពេល ៣ ​ថ្ងៃ​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ថា មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ និង​មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះ

  • ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៣ ​ឧសភា បានប្រកាស​សាលដីកា​កំបាំង​មុខមន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ៤ ​រូប និង​អតីត​មន្ត្រី​ ១ ​រូប​ទៀត​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល បន្ទាប់ពី​បាន​កាត់ក្តី​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ ៥ ​ឆ្នាំ តែ​ឱ្យ​អនុវត្ត​ទោស ​១៤ ​ខែ​ពាក់ព័ន្ធ​បទចោទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ដល់​ នាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ​។

  • បន្ទាយមានជ័យៈ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ជាពិសេស​ពលករ​ខ្មែរ​ពី ​៤០០ ទៅ​ ៥០០​ នាក់​បាន​ទៅ​ស្នើសុំ​ធ្វើ​បណ្ណ​ឆ្លងដែន ដើម្បី​បាន​ចូលទៅ​ធ្វើការ ឬ​លក់ដូរ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​ភាគី​ទាំង​ ២​ បាន​ឯកភាព​គ្នា​បើក​ច្រកព្រំដែន​ឡើងវិញ កាលពី​ថ្ងៃទី​ ១ ខែឧសភា ក្នុង​កម្រិត​ថ្នាក់​តំបន់​។